ថ្មីៗ​នេះ គេ​ប្រាប់​ថា  V ក្រុម BTS បាន​ទិញ​ឡាន SUV បន្ទាប់​ពី​​គាត់​បាន​ទៅ​ជួយថត​​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ និង​ធ្វើ​ឱ្យ​អ្នក​ប្រើ​អ៊ីន​​ធឺណេត​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​។​

នៅ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បុគ្គលិក​ពី​ Creative Works របស់ Hyundai បាន​លើក​ឡើង​នៅ​លើ​ ‘HMG Journal’ រឿង​ក្រៅ​ឆាក​ពី​ដំណើរ​ដើម​ទង​ដែល BTS បានក្លាយ​ជា​ម៉ូឌែល​សម្រាប់​ Hyundai និង​រឿង​ផ្សេង​ទៀត​ដែល​ក្រុម BTS បាន​​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ Hyundai ។

បុគ្គលិក​នៃ Creative Works រូប​នេះ​បានលើក​ឡើង​ថា សមាជិក​នីមួយៗ​ក្នុង​ក្រុម BTS បាន​ស្គាល់​ឡាន​គ្រប់​ម៉ូឌែល​ ហើយ​ពួក​គេ​ចូល​ចិត្ត​ឡាន​ទាំង​នោះ​។ គាត់​ក៏បាន​លើក​ឡើង​ថា មាន​ពេលមួយ​ ក្រុម BTS បាន​លើក​ឡើង​ថា ពួកគេ​ចង់​ជិះ​ឡាន Hyundai  មួយ​ផង​ដែរ​។​

ប៉ុន្តែ​ចំណុច​​ធ្វើ​ឱ្យ​អ្នក​ប្រើ​អ៊ីន​ធឺណេត​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ប្រតិកម្ម​​ V ដែល​ចាប់​អារម្មណ៍នឹង​គំនិ​ត​ច្នៃ​ប្រឌិត​​ឡាន EV ម៉ាក ‘Prophecy’ ហើយ​នឹង​មូលហេតុ​ដែល​គាត់​បាន​ទិញ​ឡាន Genesis GV80 បន្ទាប់​ពី​ថត​ពាណិជ្ជ​កម្ម​ជាមួយ​វារួច​។​

អ្នក​ប្រើ​អ៊ីន​ធឺណេត​ជា​ច្រើន​បាន​សរសើរ​ V ថា គាត់​គឹជា “ម៉ូឌែល​ពិត​ប្រាកដ​ម្នាក់​សម្រាប់​ឡាន​នេះ​ដោយ​សូម្បី​គាត់​ក៏ទិញ​វា​មួយ​ដែរ​។ Kim Taehyung (V) បាន​ទិញ​ឡាន​មួយ​គ្រឿង។

គាត់​គឺជា​មនុស្ស​ពេញ​វ័យ​ម្នាក់​ពិត​ប្រាកដ​ហើយ​ដោយ​គាត់​មាន​ឡាន​ជា​របស់​ខ្លួន​​”។​

អ្នក​ប្រើ​អ៊ីន​ធឺណេត​ម្នាក់​បាន​លើ​ក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​មួយ​ពី​ម៉ូឌែល​ពិត​ និង​ពណ៌​របស់​ឡាន​ ដែល V បាន​ទិញ​។ ក្រោយ​មក​គេ​ដឹង​ថា V បាន​ទិញ​ឡាន​ពណ៌​បៃតង​ចាស់​​មួយ​ដែល​ដូច​គ្នា​ទៅនឹង​ពណ៌​ម៉ៃក្រូហ៊ូន​របស់​គាត់​។​​

GV80 គឺជា​ឡាន SUV ដំបូង​គេ​ក្នុង​ចំណោម​ឡាន​ផ្សេង​ទៀត​ពី​យីហោ​ដ៏ប្រណិត​ Genesis របស់  Hyundai ។ វា​ត្រូវ​បាន​បញ្ចេញ​លក់​កាល​ពី​ខែមករា​ឆ្នាំនេះ​៕

ប្រភព៖ allkpop

(Number Of Views: 1,792 times)