ថ្មីៗ​នេះ​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​កំពុង​ផ្ទុះ​ឡើងពេញ​បណ្ដាញ​សង្គម​អនឡាញ  ក្នុ​ងនោះ​មាន​ដូច​ជា​ Weibo ជា​ដើម​។ ពាក្យ​ចចាម​អារ៉ាមមួយចំនួន​និយាយ​ថា​ Song Hye Kyo និង Hyun Bin បាន​រើទៅ​នៅ​ផ្ទះ​ជាមួយ​គ្នា​ ហើយ​ពួកគេត្រូវបាន​ប្រទះ​ឃើញ​នៅ​តំបន់​ Yangpyeon ក្នុង​ខេត្ត Gyeonggi។

នៅ​ថ្ងៃទី៣១ ខែកក្កដា​ ផលិត​កម្ម​ដែល​គ្រប់​គ្រង​ Song Hye Kyo បាន​ចេញ​មុខ​អះ​អាង​ថា​៖ “នេះមិន​មែន​ជា​លើក​ទី​មួយទេ​ដែល​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​ត្រូវ​បាន​ផ្សាព្វ​ផ្សាយ​។ ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​គឺ​ជា​រឿង​រ៉ាវ​ដែល​ពួកគេប្រឌិត​ទាំង​អស់​ ហើយបច្ចុប្បន្ន​ Song Hye Kyo កំពុង​ពិចារណា​លើ​គម្រោង​ថត​រឿង​ផ្សេងៗ គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ​”។

សូម្បី​ផលិត​កម្ម​ដែល​គ្រប់​គ្រង​ Hyun Bin ក៏​ចេញមុខ​បដិសេធ​ដែរ​ថា៖ “ពាក្យ​ចចាម​អារ៉ាម​ដែល​ចេញ​ផ្សាយ​នៅ​ប្រទេស​ចិន​គឺ​ជា​ព័ត៌​មាន​មិនពិត​“។

Hyun Bin និង Song Hye Kyo ធ្លាប់​សេព​គប់​គ្នា​បន្ទាប់​ពី​រួម​ការ​ងារ​ក្នុង​គម្រោង​ខ្សែភាព​យន្ត​មាន​ចំណង​ជើង​ថា “World Within”។ ទំនាក់​ទងរបស់ពួកគេ​ដំណើរ​ការ​បាន​ពីរ​ឆ្នាំ ប៉ុន្ដែ​ក្រោយ​មក​ក៏​មាន​ដំណឹង​បែក​ធ្លាយ​ថា​ Hyun Bin និង Song Hye Kyo បាន​បែក​គ្នា​មុន​ពេល​ Hyun Bin ចូល​បំពេញកាតព្វ​កិច្ច​យោធា​កាលពី​ឆ្នាំ ២០០១៕

 

ប្រ​ភព៖  soompi

(Number Of Views: 457 times)