បេក្ខភាព​ទាំង​អស់​សម្រាប់​កម្មវិធីពាន​រង្វាន់​ 2020 MTV Video Music Awards ត្រូវ​បាន​បង្ហាញ​ឱ្យ​ស្គាល់​។ ក្រុម​ល្បីៗ​ជា​ច្រើន​ដែល​អាច​មាន​វត្ត​មាន​ចូល​ប្រជែង​យក​ពាន​ក្នុង​កម្ម​វិធី​ MTV VMAs នេះ​រួម​មាន  Lady Gaga, Ariana Grande និង​ Billie Eilish។ ច្រើន​ឆ្នាំ​កន្លង​ទៅនេះ ក្រុម​ចម្រៀង​កូរ៉េ​ជា​ច្រើន​ពុះ​ពារ​រហូត​អាច​ចូល​ប្រកួត​យក​ពាន​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ចម្រៀង​នៅ​អាមេរិក​នេះ​ ដោយ​ក្រុម BTS បាន​បង្កើត​កំណត់​ត្រា​ជា​ច្រើន​ឈ្នះ​បាន​ពាន​ផ្សេង​ៗ​នៅ​ក្នុង​ប្រភេទ​ពាន Top Social Artist ប្រចាំ​ឆ្នាំ​របស់​ Billboard ដោយ​ទទួល​បាន​ពាន​នេះ​បី​ឆ្នាំ​ជាប់​ៗ​គ្នា។​

ឆ្នាំនេះ ក្រុម BTS ត្រូវបាន​ជ្រើស​រើស​ជា​បេក្ខភាព​ប្រជែង​យកពាន ៣ ប្រភេទ​ក្នុងកម្មវិធី VMAs ដូច​ជា​ពាន Best choreography, best pop និង​ best Kpop ។ បេក្ខភាព​ប្រជែង​យក​ពាន​ប្រភេទ best pop ​រួម​មាន Halsey និង Jonas Brothers ខណៈបេក្ខភាព​សម្រាប់​ពាន​ប្រភេទ best choreography រួមមាន Lady Gaga និង​ Ariana Grande។ ក្រុម​ចម្រៀង​កូរ៉េ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ប្រកួត​ប្រជែង​យក​ពាន best Kpop រួមមាន Red Velvet, EXO និង​ (G)I-DLE។

ឆ្នាំ​នេះ​មាន​ប្រភេទ​ពាន​ថ្មី​មួយ​ចំនួន​បន្ថែម​ចូល​ក្នុង​កម្មវិធី VMAs ។ វា​ក៏មាន​ប្រភេទ​ពាន best quarantine performance និង​ best music video ពី​ផ្ទះ​។​ ទន្ទឹម​នឹង​នេះ កម្មវិធី 2020 MTV VMA នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ New York រួម​ជាមួយ​នឹង​ការ​សម្តែង​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង​ចំនួន ៦​ និង​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃទី៣០ ខែសីហា វេលា​ម៉ោង ៨ ល្ងាច​៕

ប្រភព៖ allkpop

(Number Of Views: 1,986 times)