គ្មានអ្នកណា​មើល​ឃើញពី​​អនាគត​ទេ​ ហើយ​រឿងនេះក៏​កើ​ត​ឡើងក្នុង​ជីវិតរបស់​តារា​សម្ដែង​កូរ៉េ​ទាំង​ ៥នាក់នេះដែរ​។ ពួកគេ​ធ្លាប់​បង្ហើប​ប្រាប់​ថា​ ដើម​ឡើយ​អាជីព​ជា​តារា​សម្ដែង​មិន​មែន​ជា​គោល​បំណង​ពិត​ទេ អ៊ីចឹង​តើ​អាជីពក្នុង​ក្ដី​ស្រមៃ​របស់​ពួកគេជាអ្វី ហើយ​ហេតុ​អី​ទើបធ្វើឱ្យ​ពួកគេ​ក្លាយ​ជា​តារា​សម្ដែង​?

១/ Lee Jong Suk

 

ដើម​ឡើ​​យ​ Lee Jong Suk មាន​ក្ដីស្រមៃ​ចង់ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់​ដូច​ Rain ហើយ​គេ​ថែម​ទាំងបាន​​ចូល​ធ្វើជា​សិស្សហ្វឹកហាត់​ក្នុង​ផលិ​ត​កម្មមួយ​អស់​រយៈ​ពេល​ច្រើន​ខែជាមួយ​ក្ដី​សង្ឃឹម​ចង់​ក្លាយ​ជាតារាចម្រៀង​។

ប៉ុន្ដែ​ ចុងក្រោយ​ Jong Suk ក៏​សម្រេច​ចិត្តបោះ​បង់​ចោក្ដីស្រមៃ​នៅពេល​ផលិត​កម្ម​ដែលចូលហ្វឹកហាត់​នោះ​មិនគោរព​ពាក្យ​សន្យា​។

 

២/​ Lee Yu Bi

Lee Yu Bi បង្ហើប​ប្រាប់​ថា​នាង​ក្លាយ​តារា​សម្ដែង​ព្រោះ​ហេតុ​ផល​ធម្មតាៗ។ ត្រលប់​ទៅកាល​ពីពេល​មានប្រឡងកម្មវិធី​​ Vampire Idol នាង​បាន​សម្រេចិត្ត​ទៅដាក់ពាក្យ​ចូល​ប្រកួត​ព្រោះនាង​មិន​ចង់​ចូល​សាលា។

៣/ Jun Ji Hyun

Jun Ji Hyun ដើម​ឡើយ​ចង់​ក្លាយ​ជា​អ្នកបម្រើលើ​យន្តហោះ ប៉ុន្ដែ​ចុង​ក្រោយ​ក៏​ត្រូវ​លះ​បង់​ចោល​ក្ដី​ស្រមៃ​ព្រោះនាង​ជួប​បទ​ពិសោធន៍​ហោះ​ហើរដ៏​រន្ធត់​មួយ​។

 

៤/ Lee Jae Yoon

 

Lee Jae Yoon ធ្លាប់​ប្រាប់​ថា​ តាំង​ពីក្មេង​ គេមានក្ដី​សុបិន្ត​ចង់ក្លាយ​ជា​បុក្គលល្ម្បីម្នាក់​​។ ប៉ុន្ដែ​ គេ​គិត​ថា​គេ​នឹង​មានកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ព្រោះអាជីព​ជា​អត្តពលិក ឬក៏​អ្វីដែល​ម្យ៉ាងដែលទាក់ទង​នឹង​កីឡា​ ហើយក៏​មិន​ដែល​គិត​ថា​ធ្វើ​ជា​តារា​សម្ដែង​។

 

៥/ Lee Bo Young

Lee Bo Young ធ្លាប់មានក្ដីស្រមៃ​ចង់​ធ្វើ​ជា​អ្នក​អាន​សារព័ត៌​មាន​ ហើយ​នាង​ក៏​ជាប់​ឈ្មោះក្នុង​បញ្ជីសម្ភាស​ចុង​ក្រោយ​​នៃ​ការជ្រើស​រើស​បុគ្គលក​ថ្មី​របស់​ប៉ុស្ដ៍ MBC ក្នុង​ឆ្នាំ ២០០២។ ប៉ុន្ដែ​ចុង​ក្រោយ​នាង​ក៏​មិន​អាច​ចាប់​​ឱកាស​ជា​អ្នកអាន​សារព័ត៌​មាន​បាន​៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 2,304 times)