នៅព្រឹក​ថ្ងៃទី៣០ ខែកក្កដា​ ផលិ​តកម្ម SM Entertainment បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​បញ្ជាក់​ប្រាប់​ថា​ Chanyeol នឹង​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាព​យន្ត​ដំបូង​មាន​ចំណង​ជើង​ថា “The Box” (ចំណង​ជើង​បក​ប្រែ)។

Chanyeol បាន​សម្រេច​ចិត្ត​ទទួល​យក​តំណែង​តួអង្គម្នាក់​​ក្នុងភាព​យន្ត​ខ្នាត​ធំមាន​ចំណង​ជើង​ថា “The Box” ហើយ​បច្ចុប្បន្ន​គ្រោង​ការ​ថត​កំពុងជិត​​ដំណើរ​ការ​”_ SM Entetainment។

“The Box” គឺ​ជាខ្សែ​ភាព​យន្ត​បែប​ល្ខោន​ចម្រៀង​ និយាយ​ពី​ជីវិត​របស់​អតីត​ផលិ​តករ និង​​អ្នកចម្រៀង​​ម្នាក់​ដែល​ធ្លាប់​ល្បី​កក្រើក​ក្នុង​ឧស្សាហកម្ម​តន្រ្ដី។ ខ្សែ​ភាព​យន្ត​មួយ​នេះ​នឹង​ដឹង​នាំ​សម្ដែង​ដោយ​ Yang Jung Woong អ្នក​ដែល​ធ្លាប់​ផលិត​​ឆាក​បើក​សម្ពោធ និង​បិទ​បញ្ចប់​វគ្គ​នៃ​ព្រឹត្តិការណ៍​ប្រកួតកីឡា​​អូឡាំពិកកាល​ពីឆ្នាំ​ ២០១៨។

ដោយ​ឡែក Chanyeol មិន​ត្រឹម​ចូល​រួម​ត្រឹម​តែ​ជាតួសម្ដែង​ប៉ុណ្ណោះទេ ប៉ុន្ដែ​គេ​ក៏​មាន​ចំណែក​ក្នុ​ងការ​រៀប​ចំគម្រោង​ចម្រៀង​សម្រាប់​រឿង​ទាំង​មូល​ដែរ​។ យ៉ាងណា​មិញ គម្រោង​ខ្សែ​​ភាព​យន្ត “The Box” គ្រោង​នឹង​ចាប់​ផ្ដើម​បើក​ការ​ថត​នៅពាក់​កណ្ដាល​ខែសីហា​៕

 

ប្រ​ភព៖  soompi

(Number Of Views: 351 times)