មាន​ច្រើន​ឡើង​លើក​ណាស់ដែល​ហេតុ​ការ​គ្រោះថ្នាក់​ផ្សេងៗ​កើត​ឡើងលើ​តារាកូរ៉េ ហើយ​ពួកគេ​រឹត​តែ​មាន​សម្ពាធ​ថែម​មួយ​កម្រិត​ទៀត​ព្រោះ​ត្រូវ​ទប់​ទល់នឹង​អ្នកគាំទ្រ​ជ្រុល​និយម​។ ទោះ​ពេល​ទៅ​ណា​មក​ណា​​ មានមនុស្ស​ការពារ​ច្រើន​ក៏​ពិតមែន ប៉ុន្ដែ​ការ​ខ្វះ​​ចន្លោះ​ប្រហោង​បន្តិច​ ក៏​អាច​ធ្វើ​ឱ្យ​មាន​គ្រោះថា្នក់​ដែរ​​ ដូច​ជា​រឿង​ចាប់​ជម្រិត​ជា​ដើម។

១/ Taeyeon (Girls’ Generation)

កាល​ពី​ឆ្នាំ២០១១ អ្នក​គាំទ្រ​ជ្រុល​និយម​ម្នាក់​ មិន​ដឹង​យក​ភាព​ក្លាហាន​មកពី​ណា​ ហ៊ាន​សម្រុក​ឡើង​ឆាក​ទាំង​កណ្ដាល​កម្មវិធី ហើយ​ចាប់​ទាញ​​ Taeyeon ខណៈ​ដែល​ក្រុម​ Girls’ Generation ទាំង​មូល​កំពុង​ច្រៀង​។

 

 

ជា​សំណាង​ល្អ ត្រូវ​អរគុណ​ដល់​ពិធីករ Oh Jung Tae និង Sunny ដែល​អាច​តាម​ទៅ​ឃាត់​ មុន​ពេល​បុរស​ម្នាក់​នោះ​ទាញ​យក​ Taeyeon ទៅបាត់​។

២/ EXO

 

មាន​ម្ដង​នោះ ពួកហ្វេន​ជ្រុល​និយម​បាន​ជួល​ឡាន​វែន​ដែល​ដូចគ្នា​នឹង​ឡាន​វែន​របស់​ EXO ហើយ​ចត​នៅ​ជិត​កន្លែង​ធ្វើកម្មវិធី​។ នៅពេល​ EXO បញ្ចប់​ការងារ​របស់​ពួកគេ​ កំលោះៗ​ទាំង​អស់​ក៏សំដៅ​ទៅ​ឡាន​វែន​នោះ ព្រោះ​ពួកគេ​គិត​ថា​ជា​ឡាន​ដែល​ធ្លាប់​ជិះ។

សំណាង​ល្អ អ្នក​ចាត់​ការ​បាន​បញ្ឈប់​ពួកគេ​មុន​ពេល​ឡើង​ឡាន​នោះ ព្រោះ​គាត់​គិត​ថា​ឡាន​វែន​គួរ​ឱ្យ​សង្ស័យ​។

៣/ VIXX

 

មាន​ម្ដង​នោះ សមាជិក​របស់​ VIXX ត្រូវ​បាន​គេ​ចាប់ជំរិត និង​ជាប់​ក្នុង​ឡាន​ក្រុង​មួយនៅពេល​ពួកគេ​ទៅ​ប្រទេស​កាហ្សាក់ស្ថាន។ រឿង​រ៉ាវ​កើត​ឡើងនៅពេល​ VIXX និង​អ្នក​ចាត់​ការ​ពីរបីនាក់​ទៀត​ត្រូវ​ឡើង​ឡាន​ក្រុងធ្វើ​ដំណើរ​ទៅព្រលាន​យន្ត​ហោះដើម្បី​វិល​ទៅកាន់​ប្រទេស​កូរ៉េ​វិញ។ នៅពេល​ពួកគេ​ទៅដល់​ព្រលាន​យន្ត​ហោះ អ្នក​ចាត់​ការ​ទាំង​ឡាយ​គឺ​ជា​អ្នក​ចុះពី​លើ​ឡាន​មុន​ ហើយ​ពួកគេ​ក៏​ត្រូវ​ភ្ញាក់​ផ្អើល​ពេល​តៃកុងឡាន​បិទ​ទ្វា និង​បើក​ឡា​ន​ទៅ​មុខ​បន្ត​ខណៈ​ដែល​ VIXX ជាប់​ក្នុង​ឡាន​នោះ។

យើងសួរ​គាត់​ថា​តើ​គាត់​នាំ​យើង​ទៅ​ណា​ ហើយតៃកុង​ឡាន​ប្រាប់​វិញ​ថា​ព្រោះ​ការ​ Cheking ត្រូវ​ប្រើ​ពេល​យូរ​ដូច្នេះ​គាត់​ចង់​នាំយើ​ង​ទៅ​ Airport Lounge (កន្លែង​អង្គុយ​នៅព្រលាន​យន្ត​ហោះ) សិន​”_​ N។

សមាជិក​ទាំង​អស់​មិន​គិត​ច្រើន​ទេនៅពេល​នោះ ព្រោះ​ពួកគេ​ប្រហែល​គិត​ថា​និយាយ​គ្នា​មិន​ច្បាស់​។ ពេល​ពួកគេ​ទៅដល់​កន្លែងអង្គុយ​ ហើយ​មាន​គេយក​ចិត្តទុកដាក់​​ហាក់​ដូច​ស្តេច​អ៊ីចឹង​។ ចុងក្រោយ​អ្នក​ចាត់​ការ​ក៏តាម​រក​ពួកគេ​ឃើញ ប៉ុន្ដែ​មិន​ត្រូវ​បាន​អនុញ្ញាត្ត​ឱ្យ​ចូល​ទៅក្នុងទេ។

 

សុន្តិសុខ​ប្រាប់​ថា​អ្នកចាត់​ការ​របស់​យើង​មិន​អាច​ចូល​បាន​ទេ​ព្រោះ​មាន​តែ​ភ្ញៀវកិត្តិយសប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត្ត​“_ N។

កំលោះ​ៗ​របស់​ VIXX ភ្ញាក់​ផ្អើល​មែន​ទែន​នៅពេល​ឃើញ​សិស្សស្រី​ម្នាក​ដើរ​ចូល​ទៅជិត​ពួកគេ ហើយ​ក្រោយ​មក​យូរ​ប៉ុន្មាន​ពួកគេ​ក៏​ដឹង​ថា​ក្មេងស្រីម្នាក់​នៅជា​កូន​ស្រី​របស់ប្រធានាធិបតីនៃ​ប្រទេស​កាហ្សាក់ស្ថាន ហើយ​នាង​ជា​ហ្វេន​ផ្ដាច់​មុខ​របស់​ VIXX ជា​ពិសេស​ N។

មើលទៅព្រះនាងគឺ​ជា​ហ្វេន​របស់​ VIXX ហើយ​នាង​ចូល​ចិត្ត​ខ្ញុំ​ជាង​គេ​”_ N។

ការ​ចាប់​ជំរិត​ក្លាយ​ជា​ការ​ណាត់​ជួប​ដោយ​បាន​រៀប​ចំទុក​ ដូច្នេះ​ទើបនាង​អាច​មានពេល​ផ្ទាល់​ខ្លួន​ជួប​ជាមួយ​សមាជិក​របស់​ VIXX។

៥/ Lee Bon

 

Lee Bon ដែលធ្លាប់​ជា​តារា​ចម្រៀង​កូរ៉េ​ជំនាន់​ដំបូង​បាន​ចែក​រំលែក​រឿង​រ៉ាវនៅពេល​នាង​ត្រូវអ្នកគាំទ្រ​ម្នាក់​ចាប់​ជំរិត​។ វា​បាន​កើតពេល​នាង​សន្លប់​ខណៈ​ដែល​ដើរ​ទៅរក​ឡាន​។

វា​ជា​ថ្ងៃ​មួយ​ដែល​អាកាសធាតុ​ឡើងត្រជាក់​ អ្នកចាត់​ការ​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅបញ្ឆេះ​ឡាន​មុន​ដើម្បី​បើក​ម៉ាន​ស៊ីន​កម្ដៅ ព្រោះ​នៅសល់​តែ​ ២០ នាទីទៀតប៉ុណ្ណោះ ខ្ញុំ​ត្រូវ​បញ្ចប់​ការ​ថត​ហើយ​។ ពេល​ថត​ចប់​ខ្ញុំ​ក៏​ដើរ​សំដៅ​ទៅឡាន​​ តែ​ពេល​ជិត​ទៅដល់​ខ្ញុំ​ក៏​សន្លប់​បាត់​ស្មារតី“_ Lee Bon។

 

ពេលភ្ញាក់​ឡើង​ នាង​ក៏​ប្រទះ​ឃើញ​ថា​ខ្លួន​នៅក្នុង​បន្ទប់​របស់​អ្នក​មិន​ស្គាល់​។ ដំបូង​នាង​ក៏ខ្លាច​ ប៉ុន្ដែ​ការ​ភ័យ​ខ្លាច​ចាប់​ផ្ដើម​លុប​បាត់​បន្តិច​ម្ដងៗនៅពេល​នាង​ឮសំឡេង​មនុស្ស​និយាយ​គ្នា​នៅក្រៅបន្ទប់​។ Lee Bon ថែម​ទាំង​ចេញទៅប្រឈមជាមួយ​ជន​ចាប់​ជំរិត​ដោយ​ផ្ទាល់​ទៀត​ផង​ ហើយ​គេ​ម្នាក់នោះប្រាប់​ថា​គេ​ចាប់​នាង​មក​ព្រោះ​ប្អូន​ប្រុស​របស់​គេជា​ហ្វេន​ផ្កាប់​មុខ​របស់​នាង​។

ជន​ចាប់​ជំរិត​ប្រាប់​ខ្ញុំ​ថា​ប្អូន​ប្រុស​របស់គាត់​ជាអ្នក​គាំទ្រ​របស់ខ្ញុំ​ ហើយ​គាត់​ព្រមធ្វើ​គ្រប់​ដើម្បី​ប្អូន​គាត់​។ ដោយ​គិត​ថា​គាត់ជា​​អ្នក​គាំទ្រ​ ខ្ញុំ​ក៏​ឱ្យ​ពួកគេ​ជូនខ្ញុំដើរ​លេង​ជុំវិញ​នោះ“_ Lee Bon។

 

Lee Bon ក៏​ប្រាប់​ទៀត​ថា​ អ្នក​គាំទ្រ​ម្នាក់​នោះ​ព្យាយាម​សុំនាង​រៀប​ការ​ជាមួយ​ការដូរ​ថ្លៃ​មហាសាល ប៉ុន្ដែ​ត្រូវ​នាង​បដិសេធ។

វា​ចប់​ត្រឹម​នោះ ប៉ុន្ដែ​ថ្ងៃបន្ទាប់ឡាន​ស្ពត​ទំនើប​បាន​បញ្ជូល​ទៅ​ផ្ទះ​របស់​ខ្ញុំ​​ដែល​វា​ជា​ការដូ​រសុំរៀប​ការ​។ ប៉ុន្ដែ​ខ្ញុំ​បដិសេធ​ច្រើន​លើក ហើយ​រឿង​រ៉ាវ​ក៏​បញ្ចប់​”_ Lee Bon។

៥/ Kwon Nara (អតីតសមាជិកក្រុម Hello Venus)

 

Kwon Nara ធ្លាប់​បាន​បង្ហើប​ប្រាប់​ក្នុង​កម្មវិធី Happy Together ថា​នាង​ស្ទើរ​តែ​ត្រូវ​គេ​ចាប់​ជំរិតបាត់​ទៅហើយខណៈ​ដែល​រង់​ចាំ​ឪពុក​របស់នាង​មកទទួល​។

 

 

ពេល​នោះ​មាន​បុរស​ម្នាក់​សម្រុក​ចេញពីឡាន​វែន​ ហើយចាប់​ទាញនាង​នាំចូល​ក្នុង​ឡាន​។

 

 

នៅពេល​នោះ​ ឪពុករបស់នាង​បានមក​​ទាន់​ពេល​ ហើយ​ជួយ​សង្គ្រោះ​នាង​បាន​ពី​គ្រោះ​ថ្នាក់​៕

 

 

 

ប្រភព៖  koreaboo

(Number Of Views: 6,174 times)