នៅ​ថ្ងៃទី២៨ ខែកក្កដា មាន​សេចក្តីរាយការណ៍​ កម្មវិធី​ IN The SOOP  នឹង​បើក​ការ​បញ្ជា​ទិញ​មុន​តាម​រយៈ Weverse និង​ចាក់​ផ្សាយ​ភាគ​​ដំបូង​នៅ​ថ្ងៃទី២០ ខែសីហា ម៉ោង​នៅ​កូរ៉េ​។​

ការ​បញ្ជា​ទិញ​សម្រាប់កម្មវិធី​ផ្តាច់​មុន​នេះ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៤ ខែសីហា ម៉ោង​ ១១ ព្រឹក​ ដល់​ថ្ងៃទី១៩ ខែសីហា ម៉ោង​ ១១៖៥៩ ល្ងាច​ម៉ោង​នៅ​កូរ៉េ​តាមរយៈហាង​របស់ Weverse ។ កម្ម​វិធី​នេះ​ក៏​អាច​រក​ទិញ​បាន​តាម​រយៈហាង​ Weverse បើ​ទោះ​ជា​ការ​បញ្ជា​ទិញមុន​នេះ​ចប់​ក៏ដោយ​។​

កាល​វិភាគ​សម្រាប់​កម្មវិធី​នៅ​លើ Weverse  មាន​ដូច​ខាង​ក្រោម​៖

-កម្មវិធី​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី២០ ខែសីហា ដល់​ថ្ងៃទី៦ ខែតុលា សម្រាប់​ ១៦ ភាគ​​ (ភាគ​ជាក់​ស្តែង​ +ឈុត​ក្រៅ​ឆាក​)​ ។​

-ភាគ​ទាំង​នេះ​នឹង​ចាក់​ផ្សាយ​រាល់​ថ្ងៃព្រហស្បតិ៍​ នៅ​វេលា​ពាក់​កណ្តាល​អធ្រាត្រ​

-ឈុតក្រៅ​ឆាក​ទាំង​ឡាយ​នឹង​ចាក់​ផ្សាយ​នៅ​រាល់​ថ្ងៃអង្គារ​ ម៉ោង ៩ ល្ងាច​ម៉ោង​នៅ​កូរ៉េ​

កាល​វិភាគ​សម្រាប់​ទូរទស្សន៍ JTBC មាន​ដូច​ខាង​ក្រោម​៖

-ភាគ​ ១ នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី១៩ ខែសីហា វេលា​ម៉ោង ១១ ល្ងាច​ម៉ោង​នៅ​កូរ៉េ​

-នឹង​ចាក់​ផ្សាយ​ពីថ្ងៃទី១៩ ខែសីហា ដល់​ថ្ងៃទី៧ ខែតុលា សម្រាប់​ ៨ ភាគ​

-នឹង​ចាក់​ផ្សាយ​រាល់​ថ្ងៃពុធ​ ប្រមាណ​ ៦០ នាទី​

បន្ទាប់​បង្ហាញ​ព័ត៌មាន​ពី​កម្ម​វិធី​នេះ គេហ​ទំព័រ​សារ​ព័ត៌មាន​ទាំង​នេះ​​ក៏បាន​ទម្លាយ​ប្រាប់​ពី​ទីតាំង​ថត​កម្ម​វិធីនេះ​ដែរ​។ កម្មវិធី​នេះ​នឹង​ថត​នៅ Gangwon-do Chuncheon និង​ផ្ទះ​ឯក​ជន​មួយ​នៅ​ក្បែរ​ទន្លេ​។​ Lake 192 ទទួល​បាន​ពាន​ Korean Architecture និង​ជា​ទីតាំង​សម្រាប់​ការ​ថត​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ដែរ​ ក៏​ដូ​ច​បាន​បង្ហាញ​ក្នុ​ង​សារ​ព័ត៌មានក្រោម​ចំណង​ជើង​ថា ‘house on the lake’។

ផ្ទះ​នេះ​ជា​ផ្ទះមួយ​ខ្នង​ (បន្ទប់​ទទួលភ្ញៀវ​ ផ្ទះបាយ​ បន្ទប់​គេង ៣ បន្ទប់​ទឹក ២  កន្លែង​អង្គុយ​លេង​ក្រៅ​ផ្ទះ ៤ ) ផ្ទះ​សំណាក់​មួយ​នៅ​លើ​ទន្លេ​ (បន្ទប់​គេង​ ២ និង​មាន​កន្លែង​អង្គុយ​លេង​) និង​វេ​រ៉ង​ដា​ធំ​មួយ​។​

ខាង​ក្រោម​នេះ​ជា​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​ផ្ទះនេះ​​៖

 

ប្រភព៖ koreaboo

(Number Of Views: 1,220 times)