ជា​ទូទៅ​នៅពេល​តារា​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញពី​វិស័យ​កម្សាន្ត​ អ្នក​គាំទ្រ​តែង​ទទួលបាន​មូល​ហេតុ​ច្បាស់​លាស់​ ឬព័ត៌​មាន​ថ្មីៗ​ផ្សេងៗ​បើទោះ​បី​ជា​មានតិច​តួច​ក៏​ដោយ​។ ប៉ុន្ដែ​មាន​តារាកូរ៉េ​មួយ​ចំនួន​បែរ​ជា​បាត់​មុខ​ពីវិស័យ​សិល្បៈ​យ៉ាង​អាថ៌​កំបាំង​ ជាក់​ស្ដែង​ដូច​ជា​តារាស្រី​ទាំង​ ៥ដួង​នេះ!

១/ Ori

 

Ori ចេញ​មុខ​ដំបូង​ក្នុង​ឆ្នាំ ២០០៩ តាម​ការ​បង្ហាញខ្លួន​ក្នុង​កម្មវិធី “Music Bank” របស់​ប៉ុស្ដិ៍ KBS ហើយ​វា​ក៏ជា​លើក​ចុង​ក្រោយ​ដែរ​ដែល​មនុស្ស​បាន​ឃើញ​នាង។ ឆាក​ដំបូង​របស់​នាង​ទទួលបាន​ការ​រិះ​គាន់​យ៉ាង​ធ្ងន់​ធ្ងរដោយ​អ្នក​លេង​បណ្ដាញ​សង្គម​អន​ឡាញ ពួកគេ​គិត​ថាការ​ឡើង​ឆាក​របស់​នាង​គឺ​ជាឆាកចម្រៀង​ដ៏​អន់​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​ឧស្សាហកម្ម​តន្ដ្រី​កូរ៉េ​។ ចាប់​តាំង​ពី​ពេ​លនោះ​មក Ori មិន​បាន​បញ្ចេញ​មុខ​ងតាម​ទូរទស្សន៍​ទៀត​ឡើយ​ និង​ស្ងាត់​បាត់​សូន្យ។

មនុស្ស​មួយ​ចំនួន​ជឿ​ជាក់​ថា​ Ori ឈឺ​ចាប់​​ព្រោះ​មតិ​រិះ​គន់​ទាំង​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​នាង​សម្រេច​ចិត្ត​ដើរ​ចេញពី​វិស័យ​ចម្រៀង។

ខ្ញុំ​ទ្រាំ​រស់​ជាមួយ​សម្ពាធ​ទាំងនោះជាមួយ​ពេល​វេលា​នៅវិទ្យាល័យ​របស់​ខ្ញុំ​ ហើយ​ក៏បង្កជា​ជំងឺ។ នៅជា​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​បោះ​បង់​ចោល​ក្ដី​ស្រមៃ​លើ​តន្ត្រី​…ខ្ញុំ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុ​ន​អាកាសចរណ៍​មួយ​កន្លែង​ ហើយ​ត្រូវ​បាន​កប់បាត់​ជ្រៅ​នៅ​លើលោក​នេះ“_ Ori។

ដោយ​យោង​តាមអាខោន​ YouTube មួយ ​ឈ្មោះ “Mighnight Theories” បាន​រក​ឃើញថា​​ Ori ពេលនេះ​កំពុង​រង់​នៅក្នុង​ប្រទេស​ជប៉ុន ហើយនាង​មាន​គម្រោង​ចង់​ធ្វើជា​អ្នក​និពន្ធ​ចម្រៀង​។

២/ Lee Tae Im

 

តារា​សម្ដែង​ស្រី Lee Tae Im ធ្វើ​ឱ្យ​មហាន​ជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងកាល​ពី​ឆ្នាំ២០១៨ នៅពេល​នាង​ប្រកាស​ភ្លាមថា​លាឈប់​ពី​វិស័យ​កម្សន្ត​កូរ៉េ​។ ហាក់​ដូច​ដំណឹង​គ្មាន​ប្រភព​ច្បាស់​លាស់​ព្រោះ​សូម្បី​ផលិត​កម្ម​ដែល​គ្រប់​គ្រង​នាង​ក៏​មិនបានដឹង​ពី​រឿង​នេះ​ដែរ​។ សូម្បី​រូប​ប្រូហ្វាល​ក្នុងវេបសាយ ក៏​ Lee Tae Im ដក​ចេញ​ដោយ​ផ្ទាល់​ដែរ។ សារ​ចុង​ក្រោយ​របស់​នាង​ត្រូវ​បានបង្ហោះក្នុងអ៊ីន​ស្ដាក្រាម៖

នេះគឺ Tae Im

វាមាន​រយៈពេល​យូរ​ណាស់​ហើយ​ ខ្ញុំ​បាន​ឆ្លង​កាត់​វេលាដ៏​លំបាក​ៗ និង​ឧបសគ្គជា​ច្រើន​។

ខ្ញុំ​សម្រេច​ចិត្ត​រស់​នៅដោយ​ប្រើ​ជីវិត​សាមញ្ញ​ចាប់​ពី​វិនាទីនេះតទៅ ខ្ញុំនឹង​គ្មា​ន​ថ្ងៃ​ភ្លេច​អ្នក​ដែល​ផ្ដល់​ការ​គាំទ្រ​ និង​ក្ដីស្រលាញ់​ដល់​ខ្ញុំ​ឡើយ​។

អរគុណ

_ Lee Tae Im។

តាំងពីពេល​នោះ សឹង​តែ​គ្មាន​ព័ត៌​មាន​ចេញផ្សាយ​ពី​តារា​ស្រីរូប​នេះ​។

៣/ G.NA

ក្នុង​ឆ្នាំ២០១៦ មាន​ព័ត៌​បែក​ធ្លាយ​ថា​ G.NA បាន​ជាប់​ទាក់​ទង​ក្នុង​រឿងអាស្រូវពេស្យាចារ។ យោង​តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ទៀត​ថា​ G.NA ទទួល​បាន​លុយ​ចំនួន​ ៣៥.០០០.០០០ លាន​វ៉ុន​ ហើយ​មាន​ទំនាក់ទំនង​ផ្លូ​វ​ភេទជាមួយ​អ្នក​ជំនួញ​អាមេរិកម្នាក់​។ ទោះបី​ G.NA សារភាព​​រឿង​មួយចំនួនក៏​ពិត​មែន ប៉ុន្ដែនាង​បដិសេធ​ពាក្យ​ចោទប្រកាស​ដែល​ថា​នាង​ទទួល​បាន​លុយ ហើយ​ក៏​ប្រាប់​ទៀត​ថា​ ការ​ជួបជុំនោះ​ហាក់​ដូច​​ការ​ណាត់​ទូទៅ​ប៉ុណ្ណោះ។

បន្ទាប់ពី​រឿង​អាស្រូវ​បានផ្ទុះ​ឡើង​ G.NA ក៏​បាត់​មុខ​ពី​សិល្បៈ ហើយ​ក៏​គ្មានព័ត៌​មាន​អី​ចេញផ្សាយ​ពីនាង​ទៀត​។ រហូត​ដល់​ឆ្នាំ២០២០ G.NA បាន​បង្ហោះ​រូប​ភាព​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំក្រោយ​បាត់​មុខ​។

View this post on Instagram

Let’s all #wearadamnmask & #stayhealthy #staysafe

A post shared by Gina Choi (@missginachoi87) on

៤/ I/Cha Yoon Ji

 

តារា​ចម្រៀងស្រី Cha Yoon Ji ចេញ​មុខ​ដំបូងក្នុង​ឆ្នាំ២០១៧ ជាមួយ​អាល់ប៊ុម​ឈ្មោះ “I Dream” ហើយនេះក៏​ជា​អាល់​ប៊ុម​ចុង​ក្រោយ​របស់នាង​ដែរ​ ព្រោះ​នាង​បាន​ដកខ្លួន​ចេញ​ពី​អាជីព​ជាអ្នក​ចម្រៀង​ចាប់​តាំង​ពីពេលនោះ​មក​។

បន្ទាប់​ពី​ចេញអាល់​ប៊ុម​ទោល​ដំបូង Cha Yoon Ji បាន​ចូល​ប្រកួត​ក្នុង​កម្មវិធី “The Unit” ប៉ុន្ដែ​ក៏​ត្រូ​វ​ចាក​ចេញពីកម្មវិធី​ព្រោះ​បញ្ហា​សុខ​ភាព​។ ចាប់​តាំង​ពេល​នោះ នាង​ក៏​បាត់​មុខ​ក្នុ​ងវិស័យ​ចម្រៀង​ ហើយ​ក៏​មិន​ធ្លាប់​បង្ហាញមុខ​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត​។ ប៉ុន្ដែ អ្នកគាំទ្រ​នៅតែ​អាច​ដឹង​ដំណឹង​ខ្លះ​តាម​រយៈ​ការ​បង្ហោះក្នុ​ងអ៊ីន​ស្ដា​ក្រាម​របស់​នាង​។

៥/ Kim Hee Jung

 

Kim Hee Jung ចេញ​មុខ​សម្ដែង​តាំង​ពីក្មេង​ និង​បន្ត​ចេញ​សកម្មភាព​រហូត​ដល់​ឆ្នាំ ២០០៧ នាង​ក៏​បាត់​មុខយ៉ា​ង​ស្ងាត់ស្ងៀម​ពី​វង្វង់​សិល្បៈ​។

បន្ទាប់ពី​ផ្អាក​អស់​រយៈ​ពេល​យ៉ាង​យូរ​​ ទី​បំផុត​នាង​ក៏​ប​ង្ហាញ​ខ្លួន​ម្ដង​ទៀត​កាល​ពីឆ្នាំ២០១២ និង​បន្ត​ចេញ​មុខ​ក្នុង​គម្រោង​ថត​ខ្សែ​ភាព​យន្ត​រហូតមកទល់​ពេល​បច្ចុប្បន្ន។

 

ប្រ​ភព៖  koreaboo

(Number Of Views: 1,455 times)