នៅ​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា​​ Baekhyun ក្រុម EXO បាន​ក្លាយ​ជា​តារា​ចម្រៀង​កូរ៉េ​ទោល​ទី ២ ដែល​លក់​អាល់​ប៊ុម​បាន​ខ្ទង់​លាន។ យោង​តាម​ផលិ​តកម្ម SM បាន​ប្រាប់ឱ្យ​ដឹង​ថា​ អាល់​ប៊ុម​ឈ្មោះ “Delight” របស់​ Baekhyun ដែល​ទើប​បញ្ចេញ​កាល​ពីពេល​ថ្មីៗ​នេះ រក​ចំនួន​លក់​សរុប​បាន​រហូត​ដល់​ 1,018,746​ កូពី។ នេះ​គឺ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ១៩ឆ្នាំ​ ដែល​តារា​ចម្រៀង​ទោល​អាច​លក់អាល់​ប៊ុម​បាន​ខ្ទង់​លាន​ និង​បំបែក​កំណត់​ត្រា​របស់​ Kim Gun Mo កាលពីឆ្នាំ២០០១។

EXO ធ្លាប់​បាន​បំបែក​កំណត់​ត្រាក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ម្ដងរួច​មក​ហើយ​ ដោយ​អាច​រក​ចំនួន​លក់​អាល់​ប៊ុម​ដំបូង​បានជាង​ ១ លាន​ កាល​ពីឆ្នាំ ២០១៣ ហើយ​ពេល​នេះ​ Baekhyun បាន​ធ្វើឱ្យ​ក្រុម​មាន​មោទនភាព​ ដោយការ​ក្លាយ​ជាសមាជិក​ដំបូ​ង​ដែល​រក​ចំនួន​លក់​បាន​ខ្ទង់​លាន​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល​៕

 

ប្រភព៖  allkpop

 

(Number Of Views: 1,195 times)