ក្រុម BLACKPINK  បាន​បង្កើត​កំណត់​ត្រា​ Guinness World Records ថ្មី​មួយ​ចំនួន​ទៀត​ ទន្ទឹម​ការ​ចេញ​វីដេអូ​សម្រាប់​បទ​ចម្រៀង​ក្រោ​យ​បង្អស់​ដែល​មាន​ចំណង​ជើង​ថា “How You Like That”។

ដោយ​មាន​ចំនួន​អ្នក​ចុច​មើល​ដល់​ទៅ  86.3 លាន​ដង​នៅ​ថ្ងៃ​ចេញ​ដំបូង​ បទ ‘How You Like That’ ​សម្រេច​បាន​កំណត់​ត្រា​ថ្មីៗ​ចំនួន​ ៣ ដោយ​វ៉ា​ដាច់​ BTS ដែល​ជា​អតីត​ម្ចាស់​កំណត់​ត្រា​ពី​មុន​ រួម​ទាំង​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ Halsey ៖​

– មាន​អ្នក​មើល​វីដេអូ​ក្នុង​យូធូប​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​

– មាន​អ្នក​មើល​វីដេអូចម្រៀង​​ក្នុង​យូធូប​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​

– ក្រុម​ចម្រៀង​កូរ៉េ​មាន​អ្នក​មើល​វីដេអូចម្រៀង​​ក្នុង​យូធូប​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដំបូង​

YouTube ក៏​បាន​បញ្ជាក់​ប្រាប់ទៅ  Guinness World Records ថា ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ ‘How You Like That’ ក៏មាន​ចំនួន​អ្នក​មើល​ដល់​ទៅ  1.66  លាន​ដង​ ដោយ​បង្កើត​កំណត់​ត្រា​រង​ថ្មី​ពីរ​ទៀត​រួម​មាន​៖​

– មាន​អ្នក​មើល​វីដេអូ​ផ្សាយ​ផ្ទាល់​​​ក្នុង​​យូធូប​ច្រើន​ជាង​គេ

– មាន​អ្នក​មើល​វីដេអូចម្រៀង​​ផ្សាយ​ផ្ទាល់​​​ក្នុង​យូធូប​ច្រើន​ជាង​គេ 

ក្រៅ​ពី​នេះ​ដោយ​គ្រង​បាន​កំណត់​ត្រា​ ៥ របស់ Guinness World Records ក្រុម BLACKPINK ក៏មាន​ចំនួន​អ្នក follow ច្រើន​ជាង​គេ​នៅ​លើ​គេហ​ទំព័រ Spotify ផង​ដែរ​ ​ជា​ក្រុម​ចម្រៀង​ដែល​មាន​ subscribers ច្រើន​ជាង​គេ​នៅ​ក្នុង​យូធូប​ ដោយ​វ៉ា​ដាច់ក្រុម One Direction។​ សូម​ចូលរួម​អបអរ​ក្រុម BLACKPINK!

ប្រភព៖ allkpop

(Number Of Views: 1,149 times)