រឿង​អាស្រូវ​តែង​កើត​ឡើ​ងក្នុង​វិស័យចម្រៀងកូរ៉េ​ ហើយពេល​ខ្លះ​ស្ទើរ​តែ​បំផ្លាញ​គម្រោង​វិល​វិញ​របស់​ក្រុម​ ឬតារា​ចម្រៀង​ និង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំងដល់​ពួកគេ​​។ ទោះ​បី​ពេល​ខ្លះ​ រឿង​អាស្រូវ​ទាំង​នោះកើត​ឡើង​ដោយ​អចេតនាក៏​ពិត​មែន​​ ប៉ុន្ដែ​វា​តែង​នាំភាព​ខក​បំណង​មក​ជា​មួយ​ និង​ប៉ះ​ពាល់​អារម្មណ៍​របស់​អ្នក​គាំទ្រ​។

១/ ក្រុម T-ARA – បទ “Day by Day”

វាត្រូវ​បាន​កត់ទុក​ក្នុង​កំណត់ត្រា​រឿង​អាស្រូវ​ធំ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​! កាលពី​អំឡុង​ពេលចេញបទ “Day by Day” ក្រុម​ T-ARA ធ្លាប់​ត្រូវ​បាន​គេ​រិះ​គន់​ និង​រងការប៉ះ​ពាល់​យ៉ាង​ខ្លាំង​នៅពេល​ Hwayoung ​និយាយ​ថា​នាង​ត្រូវ​បាន​សមាជិក​ក្នុង​ក្រុម​ធ្វើ​បាប។

នោះ​គឺ​ជា​លើក​ចុង​ក្រោយ​ដែល Hwayoung បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សមាជិក​ក្រុម T-ARA​ ហើយ​បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន​ T-ARA ក៏ចេញ​មុខ​អះអាង​វិញ​ថា​ពួកគេ​ស្អាត​ស្អំ តែ​ទោះ​ជា​ដូច្នោះ​ មិតិ​រិះ​គន់​ជា​ច្រើន​នៅ​តែ​វាយ​ប្រហារ​ក្រុម​ទាំង​មូល​។

២/ ក្រុម Super Junior –បទ “Black Suit”

Siwon ត្រូវ​បាន​ដក​ខ្លួន​ចេញពី​សកម្មភាព​ផ្សព្វ​ផ្សាយ​ផ្សេងៗ​ជាមួយ​ក្រុម​កាល​ពី​ពេល​ Super Junior ចេញ​បទ “Black Suit” នៅឆ្នាំ២០១៧។

មួយ​ខែមុន​ពេល​ “Black Suit” ត្រូវបញ្ចេញ​ក្នុង​ទី​ផ្សារ​តន្ដ្រី Bugsy ដែល​ជា​ឆ្កែ​របស់​ Siwon បាន​ខាំ​អ្នក​ជិត​ខាង​របស់​គេ ហើយ​បណ្តាល​ឱ្យ​នាង​ស្លាប់។

Siwon ចេញមុខ​សូមទោស​​ និង​ឈឺចាប់​មិន​ចាញ់​គ្នា​ ហើយ​គេ​ក៏សុំដក​ខ្លួន​ចេញពី​សកម្មភាព​ផ្សព្វ​ផ្សាយ​អាល់​ប៊ុម Play។

៣/ ក្រុម AB6IX –បទ “The Answer”

វា​ជា​រឿង​អាស្រូវ​ដែល​ទើប​កើត​ឡើង​កាល​ពីពេល​ថ្មីៗ​នេះ! Youngmin ដែល​ជា​ប្រធាន​ក្រុម​របស់​ AB6IX បាន​ចាក​ចេញ​ពី​ក្រុម​ក្រោយ​ពេល​ជាប់​ទាក់​ទង​ក្នុង​រឿង​ក្ដីបើក​បរ​ក្រោម​ឥទ្ធិពល​ស្រវឹង​។

ហេតុ​ការណ៍​នេះបាន​បណ្ដាល​ឱ្យ​ក្រុម​ទាំង​មូល​ត្រូវ​ពន្យារ​ពេល​ចេញ​អាល់​ប៊ុម​ “The Answer” ហើយ​លើក​ទៅ​ខែមិថុនា​​ ព្រោះគ្រប់​យ៉ាង​ត្រូវ​ថត​ឡើង​វិញ​ទាំង​អស់​ដោយ​គ្មានវត្ត​មាន​របស់​ Youngmin។

 

៤/ ក្រុម MONSTA X –បទ “Follow”

នៅ​អំឡុង​ពេល​ MONSTA X កំពុង​ប្រូម៉ូត​អាល់ប៊ុម “Follow” សមាជិក​មួយ​រូប​ឈ្មោះ Wonho ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ប្រើប្រាស​កញ្ឆា (ចាត់​ទុកក្នុង​ប្រភេទ​ថ្នាំញៀន)។ ព្រោះ​ហេតុ​ផល​នេះធ្វើ​ឱ្យ​ Wonho សម្រេច​ចិត្ត​ដើរ​ចេញពីក្រុម​។

ក្រោយ​មក Wonho ធ្វើតេស្ដឃើញ​អវិជ្ជមាន​ (គ្មានសារធាតុ​ញៀន​ក្នុង​ខ្លួន​របស់គេ)។

៥/ ក្រុម PENTAGON –បទ​ “Naughty Boy”

“Naughty Boy” របស់ក្រុម PENTAGON ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រមោល​ក្រោយ​រឿង​ស្នេហារ​វាង​ HyunA និង DAWN។

ទំនាក់​ទំនង​ស្នេហ៍​របស់​ HyunA និង DAWN ត្រូវ​បានបែក​ធ្លាយ​នៅខែសីហា​ ហើយ PENTAGON បាន​បញ្ចេញ “Thumbs Up!” នៅខែកញ្ញា។ ការ​វិល​វិញ​របស់​ PENTAGON ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការបរាជ័យ​ព្រោះ​ព័ត៌​មាន​ល្បីនៅ​ពេល​នោះ​ភាគ​ច្រើនផ្ដោត​លើ​ HyunA និង DAWN ជា​ជាង​ការ​វិល​វិញ​របស់​ PENTAGON។

៦/ Lee Hi –បទ “No One”

វា​ជា​ពេល​ដែល​ iKON មិន​មាន​ចេញ​សកម្មភាព​ផ្សព្វ​ផ្សាយ ប៉ុន្ដែរឿង​អាស្រូវ​របស់​​ B.I បាន​រង​ការ​ប៉ះ​ពាល់​ដល់​ការវិល​វិញ​របស់​ Lee Hi។

B.I ត្រូវ​បាន​គេ​ចោទពី​បទ​ប្រើប្រាស់​គ្រឿង​ញៀន​នៅឆ្នាំ២០១៦។ តារា​ប្រុស​រូប​នេះ​បាន​ចេញមុខ​អះ​អាង​ថា​មិន​ដែល​ប៉ះ​ពាល់​ថ្នាំ​អ្វី​ទាំង​អស់​ ប៉ុន្ដែសារភាព​ថា​គេ​ធ្លាប់​ទិញ​វា​កាល​ពីមុន​។ ព្រោះហេតុ​ផល​នេះបាន​ធ្វើ​ឱ្យ B.I សម្រេច​ដើរ​ចេញ​ពីក្រុម iKON។

វា​ជា​ពេល​ពិបាក​សម្រាប់​ Lee Hi អំឡុ​ង​ពេល​នាង​ចេញបទ “No One” ព្រោះ B.I មាន​វត្ត​មាន​ក្នុង​បទ​ចម្រៀង​របស់​នាង​។ ប៉ុន្ដែ​ទោះ​ជា​បែប​នោះ Lee Hi សម្រេច​ចិត្ត​នៅ​តែ​បន្ត​ចេញសកម្មភាព​របស់​នាង​ ដោយ​កាត់​ចោល​ផ្នែករ៉េប​ដែល​មាន​វត្តមាន​របស់​ B.I។

ក្រោយ​មក​មិន​យូរប៉ុន្មាន​​ B.I ធ្វើតេស្ដបាន​អវិជ្ជមាន​  (គ្មានសារធាតុ​ញៀ​ន​ក្នុង​ខ្លួន​របស់​គេ)​៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 5,256 times)