Wonho ប្រកាសឈ្មោះហ្វេនក្លឹបផ្លូវការ
នៅថ្ងៃទី២៩ ខែមិថុនា Wonho បានរាក់ទាក់អ្នកគាំទ្រតាមរយៈ V Live ហើយចែករំលែកដំណឹងល្អ នោះគឺឈ្មោះហ្វេនក្លឹបផ្លូវការ។ បន្ទាប់មកមិនយូរប៉ុន្មានក៏មានសេចក្ដីប្រកាសបង្ហោះក្នុង Twitter ហើយគាំទ្ររបស់ Wonho មានឈ្មោះថា “WENEE”។
[WONHO]
원호의 팬덤명 이름은
위니(WENEE) 입니다‼️앞으로 같이 행복길만 걸어요❤️
위니들 아이럽우유😘#원호 #WONHO#위니 #WENEE#원호_위니 #원호_팬클럽명_위니#Highline #하이라인엔터테인먼트#V_LIVE pic.twitter.com/1a3qTpcsVV— WONHO Official (@official__wonho) June 29, 2020
ត្រលប់ទៅកាលពីខែមេសា Wonho បានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម Highline Entertainment ដើម្បីបន្តអាជីពជាតារាចម្រៀងទោល ហើយគេក៏បានចុះកុងត្រាជាមួយ Maverick Management ដើម្បីចូលក្នុងទីផ្សារនៅអាមេរិកដែរ៕
ប្រភព៖ soompi
(Number Of Views: 236 times)