រហូត​មក​ទល់​ពេល​នេះ BLACKPINK បាន​បញ្ចេញបទ “How You Like That” បាន​ជាង​ពីរថ្ងៃហើយ​ ប៉ុន្ដែ​ត្រឹម​រយៈ​ពេល​ដ៏​ខ្លី បទ​ថ្មី​របស់​ពួកគេ​បំបែកបានកំណត់​ត្រា​ជា​ច្រើន​។ ខាង​ក្រោម​គឺជាង​កំណត់ត្រា​ថ្មីៗទាំង​ ៩ ដែល​ BLACKPINK ទើប​តែ​បំបែក​បាន​៖

១/  វីដេអូចម្រៀង​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ក្នុង​ YouTube

២/ បទ​របស់​ក្រុម​ចម្រៀង​ស្រី​ដែល​ជាប់​លេខ​១ ក្នុងតារាង​ iTunes ច្រើន​ប្រទេស​ខុសៗគ្នា​

៣/ បទ​ចម្រៀង​កូរ៉េ​ដែល​ទទួល​​ 2x PLATINUM ក្នុង​ QQ Music បាន​លឿន​ជាង​គេ​

៤/ បទ​ដំបូង​របស់​ក្រុម​នារីដែល​មាន​អ្នក​ស្ដាប់​ច្រើន​ជាង​គេក្នុង​ Spotify

៥/ បទចម្រៀង​ដែល​រក​បាន​អ្នក​ស្ដាប់​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​​ ១ម៉ោង​ដំបូង​ ក្នុង​ MelOn

៦/ បទ​ចម្រៀង​របស់ក្រុមនារី​កូរ៉េ​ដំបូង​ដែល​បង្ហាញ​ខ្លួន​ក្នុ​ងតារាង​ FLO

៧/ បទដែល​កំពុង​មាន​​អ្នក​ស្ដាប់​ច្រើន​ជាង​គេ​ក្នុង​ MelOn

៨/ បទ​ដំបូង​របស់​ក្រុម​នារី​ដែល​អាច​បង្ហាញ​ខ្លួន​ក្នុង​តារាង​ MelOn Daily Chart

៩/ បទ​ចម្រៀង​ដែល​រក​បាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​ ២៤ម៉ោង​ដំបូង​

 

ប្រ​ភព៖  koreaboo

(Number Of Views: 4,968 times)