យោង​តាម​សារព័ត​៌​មាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែមិថុនា​ បាន​ឱ្យ​ដឹង​ថា Chanyeol នឹង​បង្ហាញ​ខ្លួន​ក្នុង​ចម្រៀង​របស់​ Lee Sun Hee។ យ៉ាង​ណា​មិញ​ តំណាង​មកពីផលិត​កម្ម Hook Entertainment ដែល​គ្រប់​គ្រង​ Lee Sun Hee ក៏​បញ្ជាក់​ដែរ​ថា​ព័ត៌​មាន​នេះ​ជា​ការពិត​។

នេះ​គឺ​ជាកា​របញ្ចេញ​អាល់​ប៊ុម​ថ្មី​របស់​ Lee Sun Hee លើក​ដំបូង​ក្នុង​រយៈ​យ៉ាង​យូរ គិត​ចាប់​ពីឆ្នាំ២០១៤ ហើយ​បើ​ទោះ​បី​តារា​ចម្រៀងរូប​នេះ​ធ្លាប់​ច្រៀង​រួម​ជា​មួយ​ Tiger JK និង Kanto ក៏​ពិត​មែន​ ប៉ុន្ដែ Chanyeol គឺ​ជា​សមាជិក​ក្រុម​ចម្រៀង​បុរស​ដំបូង​ដែល​នឹង​ច្រៀង​រួម​ជាមួយ​នាង​។ ដោយ​ឡែក អាល់​ប៊ុម​របស់​ Lee Sun Hee បួក​រួម​ទាំង​ចម្រៀង​ដែល​មាន​វត្ត​មាន​របស់​ Chanyeol នឹង​បញ្ចេញ​នៅ​ថ្ងៃទី១៥ ខែមិថុនា​ខាង​មុខ​នេះ​៕

 

ប្រភព៖  soompi

(Number Of Views: 295 times)