អ្នក​ប្រើ​អ៊ីន​ធឺណេត​ជា​ច្រើន​កំពុង​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ Lisa  ក្រុម​ BLACKPINK បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា អតីត​អ្នក​គ្រប់​គ្រង​នាង​បោក​លុយ​នាង​។

អតីត​អ្នក​គ្រប់​គ្រង​ផលិតកម្ម YG បាន​បោក​លុយ​តារា​ចម្រៀង​រូប​នេះ​ប្រហែល​ជា ១ ពាន់​លាន​វ៉ុន (៨ ម៉ឺន​ដុល្លារ​) ដោយ​និយាយ​ថា គាត់​នឹង​យក​លុយ​ទាំង​នេះ​ដើម្បី​រក​មើល​ឱកាស​ទិញ​អចលន​ទ្រព្យ​។​ សេចក្តី​រាយការណ៍​សារ​ព័ត៌មាន​បាន​ថា Lisa កំពុង​មាន​អារម្មណ៍​តាន​តឹង​បន្ទាប់​ពី​ជួប​រឿង​បោក​ប្រាស់​នេះ​។​

អ្នក​ប្រើ​អ៊ីន​ធឺណេត​ជា​ច្រើន​កំពុង​បង្ហាញ​ការ​គាំទ្រ​ដល់​ Lisa ហើយ​មិន​ពេញ​ចិត្ត​នឹង​ផលិត​កម្ម YG ដែល​មិន​បាន​ការ​ពារ​នា​ង​ដោយ​ថា​៖

ខ្ញុំគិត​ថា អារម្មណ៍​តាន​តឹង​នេះ​ប្រាកដ​ជា​ធ្ងន់​ណាស់​។ សូម​រឹង​មាំ​ជា​និច្ច​!

ផលិតកម្ម​នេះ​គួរ​ខ្ជាក់​លុយ​ចេញ​មក​។​

Lisa ពិត​ជា​មាន​អ្នក​គាំទ្រ​នៅ​ថៃ​ច្រើន​ ពីព្រោះ​នាង​មក​ពីថៃ​។ អ្នក​គ្រប់​គ្រង​នេះ​បាន​លាប​កេរ្តិ៍​ឈ្មោះ​របស់​ជន​ជាតិ​កូរ៉េ​ទាំង​អស់​ឱ្យ​ទៅ​ជាពណ៌​ខ្មៅ​បាត់​ហើយ​។

គាត់​បោក​នាង​ ពីព្រោះ​នាង​មើល​ទៅ​មាន​សន្តាន​ចិត្ត​ល្អ​ និង​ជា​ជន​ជាតិ​បរទេស​ទៀត​។

YG គួរ​សង​លុយ​នឹង​។

​ឯ​ង​អាក្រក់​ណាស់​ នាង​ជា​ជន​បរទេស​នៅ​ប្រទេស​នោះ​ម្នាក់​ឯង​ ហើយ​ឯង​ឆ្លៀត​យក​ប្រយោជន៍ពីនាង​។​

ខ្ញុំ​សង្ឃឹម​ថា នាង​នឹង​យក​លុយ​បាន​មក​វិញ​។

ផលិតកម្ម YG ត្រូវ​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​។

នយោជិត​សម្រាម​នៅ​ផលិត​កម្ម​សម្រាម​។

ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ម៉េច​ដែរ​ពី​រឿង​នេះ​? Lisa នឹង​ដោះ​ស្រាយ​រឿង​នេះ​ជា​លក្ខណៈ​ឯក​ជន​ ព្រោះ​នាង​សំុ​ធ្វើ​ចឹង​ ខណៈ​ផលិតកម្ម​ YG បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សុំទោស​ចំពោះ​រឿង​អាស្រូវ​នេះ​៕

ប្រភព៖ allkpop

(Number Of Views: 2,192 times)