ពេល​ទំនាក់​ស្នេហា​កើត​ឡើង​ក្នុង​ជីវិត​របស់​​តារា​កូរ៉េ​ វា​តែង​តែ​ជាបញ្ហា​ធំ​ចំពោះ​មហាជន​ ជាពិសេវា​អ្នក​គាំទ្រ​។ ប្រាកដ​ណាស់​ មនុស្ស​មួយ​ចំនួន​​រីករាយ​អប​អរពួកគេ ប៉ុន្ដែ​ខណៈ​តែ​មួយ​ អ្នក​ខ្លះ​ទៀត​ប្រឆាំង​ដាច់ខាត​។ ខាងក្រោម​នេះ​ជា​តារាកូរ៉េ​ទាំង​ ៥ដួង​ ដែល​ត្រូវ​បាន​គេ​រិះ​គន់​ព្រោះតែ​មាន​ទំនាក់​ទំនងស្នេហ៍​។

១/ Kang Daniel

កាល​ពី​ឆ្នាំ ២០១៩ Kang Daniel និង Jihyo ក្រុម​ TWICE បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​រន្ធត់​ចិត្ត​នៅពេល​ពួកគេប្រកាស​ថាកំពុង​សេពគប់​គ្នា​។ មតិ​ជា​ច្រើន​បាន​កើត​ឡើង​ ក្នុង​នោះ​មាន​ទាំង​វិជ្ជមាន​ និ​ងអវិជ្ជ​មាន​ ហើយ​ Kang Daniel គឺ​ជា​អ្នក​រង​ការ​រិះ​គន់​ខ្លាំង​បំផុត។

អ្នក​គាំទ្រ​កូរ៉េ​ នាំ​គ្នា​ចោទ​ថា​ Daniel គិត​ចង់​បោះ​បង់​ហ្វេន​របស់​ខ្លួន​ និង​រិះ​គន់​គេ​ថា​ជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​ព្រោះ​ទើប​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ដែល​គេ​បង្ហាញ​ខ្លួនក្នុង​សិល្បៈហើយ​ក៏​គិត​ចង់​មាន​ស្នេហា​ជា​មួយ​សិស្ស​ច្បង​ (Jihyo)​។

២/ Chen ក្រុម EXO

Chen បាន​ធ្វើ​ឱ្យ​មហាន​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពីដើម​ឆ្នាំ ២០២០ នៅពេល​គេ​ប្រកាស​ពី​ដំណឹង​​រៀប​ការ​។ ព្រោះ​ជា​សមាជិករបស់​ EXO ដែល​ជាក្រុមកំពុង​ល្បី​ខ្លាំង​ ទើប​ពួក​អ្នក​គាំទ្រ​ជ្រុល​និយម​ជា​ច្រើ​ន​បញ្ចេញ​ការ​ប្រឆាំង​ចំពោះ​ Chen ឱ្យ​ឃើញ​យ៉ាង​ច្បាស់​។

ពួកគេ​គិត​តែ​ចោទ​ថា Chen បោះ​បង់​អ្នក​គាំទ្រ​របស់​ខ្លួន និង​វា​យ​ប្រហារ​ដោយ​ពាក្យ​ថា “Chen គឺជាសមាជិកអន់​ជាង​គេ​ក្នុ​ង​ក្រុម EXO”។

៣/ Sungmin ក្រុម Super Junior

Sungmin បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​ Kim Sa Eun ដែល​ជា​តារា​សម្ដែង​ល្ខោន​ចម្រៀង​ កាល​ពី​ឆ្នាំ២០១៤។

 

 

Sugnmin ត្រូវ​បាន​អ្នក​គាំទ្រ​របស់​ខ្លួ​ន​រិះ​គន់​យ៉ាង​ខ្លាំង​ព្រោះមិន​ដែល​ប្រាប់​ពី​ដំណឹង​នេះ​។ ហ្វេន​នាំ​គ្នា​ខូច​ចិត្ត​ព្រោះ​ពួកគេ​ឮ​ដំណឹង​នេះពី​សារព័ត៌​មាន​ មិន​មែន​ពី​ Sungmin ដោយផ្ទាល់​។ អ្វី​ដែល​ធ្ងន់​ធ្ងរ​ជាងនេះគឺ Sungmin មិន​សូម្បី​តែ​ចេញ​មុខ​ផ្ដល់​សេច​ក្ដី​អធិប្បាយ​ស្អី​ទាំង​អស់​ ហើយ​មិន​យូរ​ប៉ុន្មាន​គេ​ក៏​ប្រកាស​ថ្ងៃ​រៀប​ការ​។ ម្យ៉ាង​វិញទៀត​ ថ្ងៃ​រៀបការ​របស់​ Sugnmin គឺ​ជា​ថ្ងៃ​ដែល​ក្រុម​ Super Junior ត្រូវ​មាន​សកម្មភាព​ចេញ​ប្រម៉ូត​នៅជប៉ុន​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​សម្ពាធ​ដល់​សមាជិក​រួម​ក្រុម​ទាំងអស់​ដើម្បី​សម្រេច​ចិត្ត​ថា​ទៅចូលរួម​ឬក៏អត់​ ឬមួយ​ត្រូវ​ប្ដូរ​ថ្ងៃ​ប្រូម៉ូត​។ អ្នក​គាំទ្រ​ព្យាយាម​ស្នើ​ឱ្យ​ Sungmin ប្ដូរ​ថ្ងៃរៀប​ការ​ ប៉ុន្ដែ​គ្រប់​យ៉ាង​នៅតែ​ដដែល​។ ការ​មិនស្ដាប់​សម្ដី​អ្នកគាំទ្រ​លើក​នេះធ្វើ​ឱ្យ​ពួកគេ​ប្រឆាំង​ចង់​ដក Sungmin ចេញពីក្រុម Super Junior ហើយ​វានៅតែ​កើត​ឡើង​មកដល់​សព្វ​ថ្ងៃ​។

៤/ HyunA និង Dawn

HyunA និង Dawn មិន​ត្រូវ​បាន​ទទួល​រង​ការ​រិះ​គន់​ធ្ងន់​​ធ្ងរ​ប៉ុន្មានទេ​ពី​ប្រជាជន​កូរ៉េ និ​ងអ្នកគាំទ្រ​ ប៉ុន្ដែ​ទំនាក់​ទំនងនេះបាន​ផ្ដល់​ផល​​ប៉ះ​ពាល់​​ និ​ងខូត​ខាត​ជា​ច្រើនដល់​ពួកគេ​​។ ត្រលប់​ទៅកាល​ពី​ឆ្នាំ ២០១៨ នៅពេល​មាន​ពាក្យ​ចចាមអារ៉ាមថា​ HyunA និង Dawn កំពុង​សេព​គប់គ្នា​ ផលិ​តកម្ម Cube Entertainment ក៏​ចេញ​មុខ​បដិសេធ​។ ប៉ុន្ដែ HyunA និង Dawn​ បាន​សម្រេច​ចិត្ត​ប្រឆាំង​ និង​ប្រកាស​ថា​ពួកគេ​ស្រលាញ់​គ្នា​ ហើយនេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ផលិ​តកម្ម Cube កាត់ផ្ដាច់​កុងត្រា​ជា​មួយ​ពួក​គេ​ទាំង​ពីរ​។ យ៉ាង​ណា​មិញ​ HyunA និង Dawn បាន​ចុះកុង​ត្រា​ជា​មួយ​​ P-Nation ដែលមាន​ Psy ជា​ម្ចាស់​ ហើយបច្ចុប្បន្ន​ពួកគេសេព​គប់​គ្នា​ដោយបើក​ចំហ​រ។

៥/ Taeyeon ក្រុម Girls’ Generation

Taeyeon និង Baekhyun (ក្រុម EXO) បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ពួក​គេ​ប្រកាស​សេព​គប់​គ្នា​កាល​ពីឆ្នាំ ២០១៤។

Taeyeon គឺ​ជា​អ្នក​រិះ​ការ​ខូត​ខាតបំផុត​ ជា​ពិសេស​ការ​រិះគន់​ដែល​​ទទួលបាន​ពីអ្នក​គាំទ្រ​របស់​ EXO (EXO-L)។ ពួកគេ​មើល​ងាយ​នាង​ និ​ងបញ្ចេញមិតិ​មិនសមប្រកប​ក្នុង​បណ្ដាញ​សង្គម។ ទោះ​បី​ក្នុងឆ្នាំ ២០១៥ ក្រោយ​ពេល​ពួកគេ​ប្រកាស​បែក​គ្នា​ Taeyeon នៅតែ​ជា​ម្នាក់​ដែ​លទទួល​រង​ការតិះ​ដៀល​ខ្លាំង​៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 7,015 times)