កាល​ពី​ខែមុន​ Irene និង Seulgi ក្រុម Red Velvet បាន​ប្រកាស​ជា​ដំណឹង​ថា​ពួកគេ​គ្រោង​នឹង​ចេញ​អាល់​​ថ្មី​ក្នុង​នាមជា​ក្រុម​រងដំបូងរបស់ Red Velvet។

ដើម​ឡើយ​ អាល់​ប៊ុមដំបូង​របស់​ពួកគេ​គ្រោង​នឹង​បញ្ចេញ​នៅ​ថ្ងៃទី១៥ ខែមិថុនា​ ប៉ុន្ដែ​យោង​តាម​ការ​បង្ហោះក្នុ​ងអន​ឡាញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អាល់​ប៊ុមថ្មី​នឹង​ត្រូវ​ពន្យារពេល​ទៅខែកក្កដា​វិញ។

ផលិត​កម្ម​ SM Entertainment បាន​បង្ហើប​ប្រាប់​ថា​ ពួកគេ​ត្រូវ​ការ​ពេល​បន្ថែម​ដើម្បី​បង្កើន​គុណភាព​អាល់​ប៊ុម​ ដូច្នេះ​ក្រោយ​ពេល​ពិភាក្សា​គ្នារួច​ ពួកគេ​ក៏​សម្រេច​ចិត្ត​ពន្យាពេញ​ចេញ​អាល់​ប៊ុម​។

“អរគុណ​ម្ដង​ទៀត​ទៅកាន់​អ្នកគាំទ្រ​ទាំង​ឡាយ​សម្រាប់​ការ​ចំណាយ​ពេល​រង់​ចាំ​អាល់​ប៊ុ​ម​របស់​ Irene និង Seulgi ហើយ​យើង​សង្ឃឹម​ថា​អ្នក​នឹងជួយ​អាធ្យាស្រ័យចំពោះ​បញ្ហា​នេះ​ យើង​នឹង​ពាំនាំ​អាល់​ប៊ុម​មាន​គុណ​ភាព​ល្អ​មក​ឱ្យ​គ្រប់​គ្នាឆាប់”_ផលិ​តកម្មម SM៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 407 times)