YoonA ក្រុម Girls’ Generation បាន​បង្ហោះ​វីដេអូ​រាំ Cover ដ៏​ពិសេស​មួយ​សម្រាប់​អ្នក​គាំទ្រ​ជា​ច្រើន​របស់​នាង​ដើម្បីអបអរ​ខួ​ប​កំណើត​របស់​នាង​។​ តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ​បាន​រាំ cover បទ “Kick It” របស់​ក្រុម NCT 127 បទ “Love Shot” របស់​ក្រុម  EXO បទ “ON” របស់​ក្រុម BTS បទ​ “Very Nice” របស់​ក្រុម Seventeen។

https://www.instagram.com/tv/CAxpfrmHnKQ/?utm_source=ig_web_copy_link

ចំណង​ជើង​ការ​បង្ហោះ​បាន​សរសេរ​ដូច្នេះ “សម្រាប់ SONE ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ដូច​នេះ​បន្ទាប់​ពី​ឮ​ថា​អ្នក​ទាំង​អស់​គ្នា​ចង់​ឃើញ​សេចក្តី​ក្លាហាន​របស់​ខ្ញុំ​ក្នុង​ការ​រាំ​។ វា​មិនសូវ​ល្អ តែ​ខ្ញុំ​បាន​ប្រឹង​អស់​ពីលទ្ធភាព​ហើយ​។​ គេ​បាន​ឃើញ YoonA បង្ហាញ​នូវ​ទេពកោសល្យ​របស់​នាង​ជាមួយ​នឹង​ក្រុម​រាំ​ ខណៈ​នាង​ព្យយាម​បញ្ចេញ​ក្បាច់​រាំ​រាំ​តាម​ក្រុម​ចម្រៀង​ប្រុស​ល្បីៗ​ទាំង​នេះ​។ ប្រិយ​មិត្ត​យល់​យ៉ាង​ម៉េច​ពី​ការ​បញ្ចេញ​សមត្ថភាព​រាំ​របស់ YoonA

ប្រភព៖ allkpop

(Number Of Views: 1,497 times)