ថ្ងៃទី២៩ ខែឧសភា​ គឺ​ជា​ថ្ងៃចុង​ក្រោយ​របស់​ Jang Geun Suk ដែល​ចូល​បំពេញកាតព្វ​កិច្ច​​យោធា​របស់​ខ្លួន​ដោយ​បម្រើការ​ជា​បុគ្គលិក​សាធារណៈនៅ​ Seoul Metropolitan Fire & Disaster Headquarters។

កាល​ពីព្រឹក​មិញនេះ​ ផលិតកម្ម​ដែល​គ្រប់​គ្រង​តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​ចេញ​សេច​ក្ដី​ប្រកាស​ជា​ផ្លូ​វ​ការ​ថា​ “Jang Geun Suk បាន​បញ្ចប់​កាតព្វ​កិច្ច​យោធា​របស់​គេ​ដោយ​ស្ងៀមស្ងាត់​។ ដោយ​យោង​តាមការ​ពិចារណា​ទីកន្លែង​ និង​ដើម្បីរក្សា​គម្លៀត​សុវត្ថិភាព​នៃ​ការ​ការពារ​ជំងឺ​កូវីដ១៩ គេ​នឹង​មិន​ផ្ដល់​បទ​សម្ភាសន៍​អ្វី​ទាំង​អស់​”។

តារា​សម្ដែង​ប្រុស​ Jang Geun Suk បាន​ចូល​បំពេញភារកិច្ច​កាល​ពី​ថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០១៨ ក្នុង​នាម​ជា​បុគ្គលិក​បម្រើការ​សាធារណៈ​៕

 

ប្រ​ភព៖  soompi

(Number Of Views: 230 times)