ចម្រៀង​រួម​ថ្មី​រវាង​ Laday Gaga និង BLACKPINK មាន​ចំណង​ជើង​ថា “Sour Candy” ត្រូវ​បាន​បញ្ចេញ​ជា Audio ក្នុ​ង YouTube កាល​ពីថ្ងៃទី២៨ ខែឧសភា​។ ក្នុង​រយៈ​ពេល​ត្រឹម ២៤ បន្ទាប់​ពីបទ​ត្រូវ​បាន​បញ្ចេញ វា​ក៏​អាច​រក​បាន​ចំនួន​អ្នក​ចុច​ស្ដាប់​ប្រមាណ ២១.៨ លាននាក់ ក្នុង​តារាង​តន្ដ្រី​ ហើយ​ក្លាយ​ជា​បទ​​ចម្រៀង​រួម​រវាង​តារា​ចម្រៀង​ស្រី​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ក្នុង​ YouTube ក្នុង​រយៈ​ពេល​ ២៥ ម៉ោង​ដំបូង​។ វា​បាន​យក​ឈ្នះ​បទ “Don’t Call Me Angel” របស់​ Ariana Grande, Miley Cyrus និង Lana Del Rey (ដែល​មាន​ចំនួន​អ្នក​ចុច​ស្ដាប់​ប្រមាណ ២១.៧ លាន​នាក់​ ក្នុង​ ២៤ ម៉ោង​ដំបូង​)។

យ៉ាង​ណាមិញ Lady Gaga បានទម្លាក់​អាល់​ប៊ុម​ទី ៦ របស់​នាង​ក្នុ​ងទី​ផ្សារ​តន្ដ្រីកាលពីថ្ងៃសុក្រ (២៩)។ អាល់​ប៊ុម​ថ្មី​នោះ​មានឈ្មោះ​ថា “Chromatica” ហើយ​មាន​ការ​ចូល​រួម​ពី​តារាល្បីៗ​ជា​ច្រើន​ ក្នុង​នោះ​មានដូច​ជា Ariana Grande, BLACKPINK និង Elton John។ អាល់​ប៊ុម​ទាំង​មូល​មាន​ផ្ទុក​ចម្រៀង​ទាំង​អស់​ ១៦ បទ ហើយ​ភាគ​ច្រើន​គឺ​ជា​ចម្រៀង​បែប​ Pop៕

 

ប្រភព៖  allkpop

(Number Of Views: 4,085 times)