បទ​ចម្រៀង​របស់ Lady Gaga មាន​ចំណង​ជើ​ងថា “Sour Candy” សហការ​ជាមួយនឹង​ក្រុម BLACKPINK បាន​ចេញ​កាល​ពី​ថ្ងៃទី២៨ ខែឧសភា កន្លង​ទៅ​នេះ​ ហើយ​ក៏​បាន​បំបែក​កំណត់​ត្រា​មួយ​នៅ​ក្នុង​ពិភព​ចម្រៀង​កូរ៉េ​។ បទ​ “Sour Candy” បាន​ជាប់​លេខ ១ លក់​ដាច់​ជាង​គេ​នៅ​លើ​គេហ​ទំព័រ ​ iTunes ក្នុង​ ៤២ ប្រទេស​ ដោយ​វា​ជា​ជោគ​ជ័យ​មួយ​ដែល​ក្រុម​កូរ៉េ​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន​ពីមុន​។

ក្រុម BLACKPINK បាន​បំបែក​កំណត់​ត្រា​ខ្លួន​ឯង​។ ពីមុន​ បទ​ចម្រៀង​ដែល​​ជាប់​លេខ ១ នៅ​គេហ​ទំព័រ iTunes នេះ​ គឺបទ​ “Kill This Love” របស់​ក្រុម BLACKPINK ដែរ​។​ ភាព​ខុស​គ្នា​គឺ បទ  “Kill This Love”  ជា​បទ​​មួយផ្ទាល់​តែ​របស់​ពួក​គេ​។ បទ​ “Sour Candy” ត្រូវ​បាន​ចេញ​នាំ​មុខ​មុន​ចេញ​អាល់​ប៊ុមថ្មី​មាន​ចំណង​ជើង​ថា “Chromatica” របស់​តារា​ចម្រៀង​ Lady Gaga  ដែលនឹង​ចេញ​នៅ​ថ្ងៃទី២៩ ខែឧសភា នេះ​។

ការ​សហការ​រវាង​ Lady Gaga និង​ BLACKPINK អាច​កើត​ឡើង​បាន​ដោយ​សារ​កុង​ត្រា​ដែល​ក្រុម​នេះ​បាន​ចុះ​ជាមួយ​នឹង Interscope Records ក្នុង​ឆ្នាំ២០១៨​។ វា​ជា​ផលិត​កម្ម​តែ​មួយ​របស់​តារា​ចម្រៀង​អាមេរិក​រូប​នេះ​។ ការ​អញ្ជើញ​ក្រុម​នេះ​ឱ្យ​សហការ​សម្រាប់​ចម្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ Lady Gaga ។ បទ​នេះ​ច្រៀង​ជា​ភាសា​អង់​គ្លេស​ និង​កូរ៉េ​។ ក្រុម BLACKPINK បាន​ចូល​រួម​ផលិត​បទ​នេះផង​ដែរ​៕

ប្រភព៖ allkpop

(Number Of Views: 2,027 times)