បើ​សិន​អ្នក​ជា​ហ្វេន​ក្លឹប​របស់​ BTS អ្នក​​ប្រាកដ​ជាដឹង​ថា Suga មាន​ឈ្មោះ​មួយ​ទៀត​ហៅ​ថា Agust D។ Agust D គឺ​ជា​ឈ្មោះ​របស់​គេ​ក្នុង​នាម​ជា​តារា​ចម្រៀង​រ៉េប​ នៅ​ពេល​នេះគេ​​បាន​បញ្ចេញ​ Mixtape ដំបូង​ កាលពី​ឆ្នាំ ២០១៦ មាន​ចំណង​ជើង​ថា “Agust D”។ អ្នកគាំទ្រ​ជា​ច្រើន​បាន​ទន្ទឹង​រង់​ចាំ​ Mixtape ថ្មី​របស់​ Suga រហូត​មកទល់​ពេល​នេះ ។ កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​ ផលិ​តកម្ម Big Hit បាន​បង្ហោះ​ផ្ទាំង​រូប​ភាព​ពញ្ញាក់​អារម្មណ៍​​ដែល​មិន​បញ្ចេញ​មុខ​ពិត​របស់​អ្នក​ក្នុង​នោះ​។ ចំណែក​អ្នក​គាំទ្រ​ នៅតែ​មិនប្រាកដ​ថា​មនុស្ស​នៅក្នុងរូប​នោះ​ជា​អ្នក​ណា​ ប៉ុន្ដែ​អ្វី​ដែល​ពួកគេ​ជឿ​ជាក់នោះ​គឺ មនុស​ម្នាក់​នោះ​គឺ​ជា​សមាជិក​ក្រុម​ BTS។

មន្ទិល​ទាំង​ឡាយ​​ត្រូវ​បាន​បក​ស្រាយ​នៅពេល​អ្នកគាំទ្រ​សង្កេត​ឃើញ​រូប​របស់​ Suga ក្នុង​ប្រូហ្វាល់​របស់​ Apple Music ហើយ​រូប​នោះ​ដូច​គ្នា​នឹង​រូបដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ Big Hit។

ភ្លាមៗ​នោះ​ ឃ្លា​ថា “#AGUSTD2ISCOMING” ត្រូវ​បានក្លាយ​ជាធាន​បទ​សំខាន់​ក្នុង Twitter និ​ង​ជាប់​នៅ​លេខ​រៀង​ទី១ ហើយត្រូវ​បាន​ចែករំលែក​ពី​មួយ​ទៅ​មួយ​ដោយ​អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក​។

Mixtape ថ្មី​របស់​ Suga នឹង​មក​ដល់​ក្នុ​ងពេល​ឆាប់ៗ​ កុំភ្លេច​រង់​ចាំមើល​ទាំង​អស់​គ្នា​!

 

ប្រភព៖  soompi

(Number Of Views: 2,069 times)