G-Dragon ក្រុម BIGBANG គឺ​ជា​តារា​ចម្រៀង​ល្បី​មួយ​រូប​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​។

តារា​ប្រុស​រូ​បនេះ​មាន​អ្នក​គាំទ្រ​ច្រើន​ណាស់​ បួក​រួម​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ ហើយ​ក្នុង​នោះក៏​មាន​តារាល្បីៗ​មួយ​ចំនួន​ក៏​ជា​អ្នក​គាំទ្រ​របស់​ G-Dragon ដែរ​។ ខាង​ក្រោម​នេះជា​តារា​កូរ៉េ​ទាំង ៤រូប​ដែល​ល្បីថា​ជា​ហ្វេន​ផ្កាប់​មុខ​របស់​ G-Dragon!

១/ Lee Je Hoon

តារា​សម្ដែង​ Lee Je Hoon តែង​មាន​ចំណាប់អារម្មណ៍​ក្នុង​ផ្នែក​តន្ដ្រី​ ជា​ពិសេស​ចម្រៀង​បែប​ Hip Hop។

 

 

Lee Je Hoon ត្រូវ​បាន​គេ​ស្គាល់ថា​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ G-Dragon ហើយ​គេ​តែ​ស្ដាប់​ចម្រៀង​របស់​ BIGBANG គ្រប់​ពេល​ដែល​មាន​ឱកាស​។

 

 

ប៉ុន្ដែ​ Lee Je Hoon មិនធ្លាប់​មានឱកាស​បាន​ជួប​ G-Dragon ឡើយចាប់​តាំង​ពីគេ​ចេញ​សម្ដែង​។

 

 

ឱកាស​ពិត​ប្រាកដ​ក៏​មក​ដល់​នៅពេល​ពួកគេ​ទាំង​ពីរ​ត្រូវ​ជួប​គ្នាក្នុង​កម្មវិធី​ “Infinite Challenge”។

 

 

ប្រាកដ​ណាស់​ថា​នេះ​ជា​ឱកាស​មាស​សម្រាប់​អ្នក​គាំទ្រផ្កាប់​មុខ​ដូច​ជា Lee Je Hoon ហើយ​ G-Dragon ក៏​រំភើប​ចំពោះ​ការ​គាំទ្រ​របស់​តារា​ប្រុស​រូប​នេះ​ដែរ​។ អ្វី​ដែល​លើស​ពីអស្ចារ្យ​នោះ​គឺ G-Dragon បាន​ឱ្យ​លេខ​ទូរសព្ទ​ផ្ទាល់​ទៅ​ Lee Je Hoon និង​អញ្ចើញ​គេទៅ​ចូលរួមការ​ប្រគំតន្ដ្រី​របស់​ BIGBANG ទៀត​ផង​។

 

 

ចុង​ក្រោយ​ Lee Je Hoon ក៏​បាន​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​​ម្នាក់​ដែល​បាន​បង្ហាញ​ខ្លួនលើ​ឆាក​តន្ដ្រីរបស់​ BIGBANG។

 

 

 

២/ Bewhy

តារា​ចម្រៀង​រ៉េប Bewhy គឺ​ជា​អ្នកគាំទ្រ​ម្នាក់របស់​ G-Dragon ហើយ​នេះ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឱ្យ​គេ​សម្រេច​ចិត្ត​ប្រឡង​ចូល​ក្នុង​ផលិត​កម្ម YG Entertainment។​

 

 

ទោះ​បី​ការ​ប្រឡង​មិន​ជាប់​ ប៉ុន្ដែ​គេ​នៅ​តែ​អាច​សម្រេច​ក្ដី​សុបិន្ត​ដោយ​ការ​ឡើង​ឆាកច្រៀង​ជា​មួ​យ G-Dragon។

 

 

៣/ Zion.T

Zion.T ដែល​ជា​ហ្វេន​ប៊យ​រូប​នេះមាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ថ្ងៃមួយបានទទួល​ទូរសព្ទ​ពី​ G-Dragon ទាក់​ទង​នឹង​គម្រោង​ចម្រៀង​រួម​។

 

 

Zion.T មិន​អាច​ហាមចិត្ត​រំភើបបាន​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​ឈឺ​ខ្លួន​ទៀត​ផង​។

 

 

ការ​ទាក់​ទង​រវាង​ Zion.T និង G-Dragon មិន​ចប់​ត្រឹ​ម​ហ្នឹង​ទេ​​ ព្រោះ​ពួកគេ​បាន​ចេញ​ចម្រៀង​ជា​មួយ​គ្នា​ច្រើន​ណាស់​។

 

 

៤/ Han Ga In

ទោះ​ Han Ga In រៀប​ការ​ហើយ​ក៏​ពិត​មែន​ ប៉ុន្ដែ​មិន​មែន​មាន​ន័យ​ថា​នាង​បញ្ឈប់​ភាព​ជាអ្នកគាំទ្រ​របស់​ G-Dragon ទេ​។

 

 

មាន​ម្ដង​នោះ​ Han Ga In បាន​ទៅមើល​ការ​ប្រ​គំតន្ដ្រី​របស់​ BIGBANG ជា​មួយ​ Yeon Jung Hoon ដែល​ជា​ស្វាមី​ទៀត​ផង​។

 

 

Han Ga In បាន​ជួ​ប​ជា​មួ​យ​ G-Dragon នៅ​ខណៈ​ដែលនាង​ជា​ Presenter ប្រ​គល់​ពាន​រង្វាន់​ដល់​គេ​៕

 

 

ប្រ​ភព៖  koreaboo

(Number Of Views: 1,589 times)