យោង​តាមផលិតកម្ម SM Entertainment កាល​ពី​ថ្ងៃទី២១ ខែឧសភា ក្រុម NCT 127 លក់​អាល់​ប៊ុម​អស់ ១​ លាន​កូពី​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​ពួក​គេ​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​ បន្ទាប់​ពី​ការ​វិល​វិញ​ក្រោយ​បង្អស់​របស់​ពួក​គេ​ជាមួយនឹង​អាល់​ប៊ុម​កែ​សម្រួល​ថ្មី​ទី២​ មាន​ចំណង​ជើង​ថា ‘NCT #127 Neo Zone: The Final Round’!

ដំបូង​ អាល់​ប៊ុម​ ‘NCT #127 Neo Zone’ របស់​ក្រុមនេះ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃទី​៦ ខែមីនា លក់​បាន​ចំនួន 817,666​ កូពី​បើ​គិត​ត្រឹម​ថ្ងៃទី២០ ខែឧសភា​។ បន្ទាប់​មក អាល់​ប៊ុម​កែ​សម្រួល​ថ្មី​មាន​ចំណង​ជើង​​ថា  ‘NCT #127 Neo Zone: The Final Round’ លក់​បាន​ 400,987 កូពី​ត្រឹម​ថ្ងៃទី២០​។ បូ​ក​សរុប​ទាំង​អស់​ ក្រុម NCT 127 លក់​អាល់​​ប៊ុម​បាន​ 1,218,653 កូពី​ ដោយ​កើន​ដល់​ជាង​ ១ លាន​កូពី​។ សូម​ចូល​រួម​អបអរ​ ក្រុម NCT 127 និង​អ្នក​គាំទ្រ​របស់​ពួក​គេដែល​មាន​ឈ្មោះ​ថា NCTzens!។ អ្នក​គាំទ្រ​ទាំង​អស់​អាច​រង់​ចាំ​ទស្សនា​ការ​ច្រៀង​លើ​ឆាកដែល​ជា​ការ​វិល​វិញ​​ដំបូង​​របស់​កំលោះ​ទាំង​នេះ​នៅចុង​​សប្តាហ៍​នេះ​នៅ​កម្មវិធី  ‘Music Bank’ របស់​ទូរទស្សន៍ KBS2 !

ប្រភព៖ allkpop

(Number Of Views: 512 times)