យោង​តាម​សារព័ត​៌​មាន​ចិន​ចេញផ្សាយ​​នៅ​ថ្ងៃ​ទី២០ ខែឧសភា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ T.O.P កំពុង​សេព​គប់​គ្នា​ជា​មួយ​​ Kim Ga Bin ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុ​ង​កម្មវិធី​កម្សាន្ត​របស់​ប៉ុស្ដិ៍​ Mnet មាន​ឈ្មោះថា “Lobe Catcher 2” កាល​ពី​ឆ្នាំ​មុន​។ សារព័ត៌មាន​ Sina បាន​ចុះ​ផ្សាយ​ព័ត៌​មាន​ ព្រម​គ្នា​ជាមួយ​រូប​ថត​ដែល​ជា​ភស្ដុ​តាង​បញ្ជាក់​។ រូប​ថត​នោះដំបូង​ឡើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​អាខោនអ៊ីន​ស្ដា​ក្រាម​របស់​ Kim G Bin ប៉ុន្ដែ​ពេល​នេះ​ត្រូវបាន​លុប​ចោល​ហើយ​។

មិន​តែ​​ប៉ុណ្ណោះ​នៅ​មា​ន​រូប​ផ្សេង​ទៀត​ ដូច​ជា​រូប​ខាង​ក្រោម​នេះ​ ដែល​ពួក​គេ​ស្លៀក​ឈុត​គេង​ម៉ូត​តែ​មួយ​ ដូច​គ្នា​នឹង​បរិយាកាស​ជុំ​វិញ​!

យ៉ាង​ណា​មិញ​បន្ទាប់​ពីព័ត៌​មាន​បាន​ចុះ​ផ្សាយ​ ខាង​ផលិតកម្ម YG បានប្រាប់​ថា “យើងមិន​អាច​សួរនាំ​ព័ត៌​មាន​លម្អឹត​ទាក់​ទង​នឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​គេ​បាន​ទេ​។ យើង​សុំឱ្យ​គ្រប់​គ្នា​ជួយ​យោគ​យល់​”។ ចំណែក​ខាង​ផលិត​កម្ម​ដែលគ្រប់​គ្រង​ Kim Ga Bin ក៏បាន​ឆ្លើយ​តប​ស្រដៀង​គ្នា​ដែរ​៕

 

ប្រ​ភព៖  soompi

(Number Of Views: 538 times)