Seulong ក្រុម 2AM នឹង​រួម​សហការ​ជា​មួយ​ Kei ក្រុម Lovelyz ដើម្បី​ត្រៀម​ចេញ​នូវ​គម្រោង​ចម្រៀង​រួម​ថ្មី​។ Seulong គឺ​ជា​សមាជិក​មួយ​រូប​របស់​ក្រុម 2AM ដែល​ទាំង​ល្បី​រឿង​សម្ដែង​ ទាំង​ជាតារា​​សំឡេង​ពីរោះ ជា​ពិសេស​ពេល​ចេញ​ចម្រៀង​រួម​ជា​មួយ​តារា​ស្រី​ម្ដង​ៗ។ ចម្រៀង​រួម​របស់​គេ​ទទួលបាន​ភាព​ជោគ​ជ័យ​ជា​ច្រើន​ ក្នុង​នោះមាន​ដូច​ជា​បទ “Nitpicking” ច្រៀង​រួម​ជា​មួយ IU, បទ “Always In My Heart” ច្រៀង​រួមជា​មួយ Joy ក្រុម Red Velvet, បទ “You” ច្រៀង​រួម​ជា​មួយ​ Hani ក្រុម EXID និង​ច្រើន​ទៀត​។

យ៉ាង​ណា​មិញ នេះ​គឺ​ជា​ការ​ចូល​ទៅកាន់វិស័យ​ចម្រៀង​វិញ​ម្ដង​ទៀត​របស់​ Seulong ក្នុង​រយៈ​ពេល ៣ឆ្នាំ។ បច្ចុប្បន្ន​ MV ចម្រៀង​រួម​រវាង​ Seulong និង Kei ត្រូវ​បាន​ថតចប់​ហើយ​ ចំណែក​ព័ត៌មា​ន​លម្អឹត​នឹង​បញ្ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​៕

 

ប្រភព៖  allkpop

(Number Of Views: 356 times)