ក្រុមចម្រៀង​មួយៗ​មិន​មែន​ងាយ​ស្រួល​បង្កើត​ទេ​ ប៉ុន្ដែ​ពេលរម្សាយ​វិញ ទោះ​មូល​ហេតុ​អ្វីក៏​មិន​អាច​ស្រោច​ស្រង់បាន​ដែរ​។ ខាង​ក្រោម​ជា​ក្រុមចម្រៀង​កូរ៉េ​ទាំង​ ៥​ ដែល​ត្រូវ​បាន​ប្រកាសរម្សាយ​ដោយ​យោង​តាម​មូលហេតុ​នឹក​ស្មាន​មិនដល់​៖

១/ 2NE1

ផលិ​តកម្ម​ YG តែង​ផ្ដល់ភាពមិន​ស្មើរ​គ្នា​ដល់​ក្រុម 2NE1 ។ បន្ទាប់​ពី Park Bom ត្រូវ​ផ្អាក​មុខ​ពីសិល្បៈ​កាលឆ្នាំ ២០១៤ ព្រោះ​រឿង​អាស្រូវ​ប្រើប្រាស់ថ្នាំ​ញៀន​របស់​នាង​ ក្រុម​ទាំង​មូល​ក៏​ផ្អាកចេញ​សកម្មភាព​ដែរ​។ បន្ទាប់​ពី​ផ្អាក​យ៉ាង​យូរ ចុង​ក្រោយ​ Minzy ក៏​សម្រេច​​ចាក​ចេញពី​ផលិ​តកម្ម និង​ក្រុម។ ទោះ​បី​ YG បញ្ជាក់​ថា​ 2NE1 នៅ​តែ​បន្ត​ ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​ក្នុង​ឆ្នាំដដែល​នោះ ពួកគេ​ក៏​រម្សាយ​ក្រុម​ជាផ្លូវ​ការ។

២/ X1

X1 ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កម្មវិធីប្រឡង​ចម្រៀង​ Produce X 101 ហើយ​កុង​ត្រា​ត្រូវ​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ ៥ឆ្នាំ​។ ជា​អកុសល ក្រុម​ទាំង​មូល​ក៏ត្រូវ​ផ្អាក​រាល់​សកម្មភាព​ទាំង​អស់​បន្ទាប់​ពី​មាន​បែកធ្លាយ​ព័ត៌​មាន​ស៊ី​សំណូក​នៃការ​បោះ​ឆ្នោត​។ ក្រោយ​មក​បើយោង​តាម​សារព័ត៌​មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ X1 នឹង​នៅតែ​បន្ត​ បន្ទាប់​ពី​មាន​ការ​ជួប​ប្រជុំ​រវាង​ផលិ​តកម្មដែលគ្រប់​គ្រង​សមាជិក​ទាំង​អស់​។ ទោះ​បី​សមាជិក​ទាំង​ឡាយ​តាំង​ចិត្ត​ចង់​ចូល​រួម​ការ​ប្រជុំ​នោះ ហើយ​បញ្ជាក់​ពី​គោល​គំនិត​របស់​ខ្លួន​ថា​ពួកគេ​ចង់​បន្ត​ ប៉ុន្តែ​ផលិត​​កម្មដែលគ្រង់​គ្រង​ពួកគេ​មិន​អនុញ្ញាត​ឡើយ​។ ក្នុ​ងរយៈ​ត្រឹម​តែ​ជាង​ ២ម៉ោងបន្ទាប់​ពី​ប្រជុំ​ ក្រុម X1 ក៏​ត្រូវ​បាន​ប្រកាស​រម្សាយ​ដោយ​ផ្អែក​លើក​ការ​សម្រេច​ចិត្ត​របស់​ផលិ​តកម្ម​នីមួយៗ​។

៣/ PRISTIN

PRISTIN ចេញ​មុខ​ដំបូង​ក្នុង​ឆ្នាំ ២០១៧ ហើយ​ក៏​ជោគ​ជ័យ​ និង​រក​បាន​ប្រជា​ប្រិយ​ភាព​ជា​ច្រើន​ព្រោះ​ចម្រៀង​របស់​ពួកគេ​។ ក្រោយ​ពេល​ជោគ​ជ័យ​ខ្លាំង​គួរ​សម PRISTIN ក៏​ផ្អាក​ចេញ​សកម្មភាព​​។ ក្រោយ​មក​នៅ​ឆ្នាំ ២០១៩ ផលិ​តម្ម Pledis Entertainment ក៏​ចេញ​សេច​ក្ដី​ប្រកាស​ថា PRISTIN ត្រូវ​បាន​រម្សាយ​។ ក្រុម​ចម្រៀង​នារី​មួយ​នេះ​ចេញ​បាន​តែអាល់​ប៊ុម​ ២ ប៉ុណ្ណោះ​ មុន​ពេលត្រូវ​បំបែក​។

៤/ 4Minute

4Minute គឺ​ជា​ក្រុម​ចម្រៀង​នារីមួយ​ដែល​ជួយ​រក​ចំណូល​ជា​ច្រើន​ឱ្យ​ផលិត​កម្ម Cube។ ក្រុម​មួយ​នេះ​ត្រូវ​បាន​រម្សាយ​ក្នុង​ឆ្នាំ ២០១៦ ដោយ​ផលិ​តកម្ម Cube ចេញ​មុខ​ប្រាប់​ថាពួកគេ​មានគោល​ជំហរ​ខុសៗ​គ្នា​។ ប៉ុន្ដែ​យោង​តាម​ការ​វែកញែក​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្មតន្ដ្រី​បាន​ប្រាប់​ឱ្យដឹង​ថា មាន​ភាគ​រយ​ខ្ពស់​ដែល​ 4Minute ត្រូវ​បាន​ផលិតកម្ម Cube រម្សាយ​ព្រោះ​រក​ចំណូល​មិន​បាន​ច្រើន​។

៥/ Wonder Girls

Wonder Girls ចេញ​មុខ​ដំបូង​ក្នុង​នាម​ជា​ក្រុម​មាន​សមាជិក​ ៥នាក់ នៅ​ឆ្នាំ២០០៧ (សមាជិក​៖ Sohee, HyunA, Yeeun, Sunye, និង Sunmi)។ ប៉ុន្តែ​ HyunA ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពីក្រុម​ព្រោះ​​ឪពុក​ម្ដាយ​របស់​នាង​។ ក្រោយ​មកមិន​យូរ​ប៉ុន្មាន Yubin ត្រូវ​បញ្ចូលដើម្បី​ជំនួស​តំណែង​របស់​ HyunA។ ចំណែក​ Hyerim ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម Wonder Girls នៅ​ឆ្នាំ២០១០ នៅពេល​មានការ​ប្រកាស​ថា​ Sunmi នឹង​ផ្អាក​មួយ​រយៈ​ពេល​។ Sunye និង Sohee ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពីក្រុមដើម្បីចាប់​យក​ក្ដី​ស្រមៃ​ផ្សេង​ទៀត​របស់​ពួកគេ​ ប៉ុន្តែទោះ​ជា​ដូច្នេះ​ Wonder Girls នៅតែ​ជោគ​ជ័យ​ក្នុង​នាម​ជា​ក្រុម​ដែល​មាន​សមាជិក​ ៤នាក់​។ ដំណឹង​រម្សាយ​ក្រុមត្រូវ​បាន​ប្រកាស​ក្នុង​ឆ្នាំ២០១៧ ហើយ​វា​ជា​ពេល​ដែល​ Yeeun និង Sunmi ដើរ​ចេញពី​ផលិតកម្ម៕

 

ប្រ​ភព៖  koreaboo

(Number Of Views: 13,264 times)