យោង​តាម​សារព័ត៌​មានចេញ​ថ្ងៃទី១៩ ខែឧសភា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ Song Jae Rim និង Jiyeon (ក្រុម T-ara) កំពុង​សេពគប់​គ្នា​។

តារា​ទាំង​ពីរដួង​នេះ​ត្រូវ​បាន​គេប្រទះ​ឃើញ​នៅ​ជា​មួយ​គ្នា​កាល​ពី​ថ្ងៃទី១៧ ខែឧសភា ខណៈ​ដែល​កំពុង​ឈប់​ចាក់​សាំង​នៅស្ថា​នី​យ៍​ប្រេង​ឥ​ណ្ធ​នៈមួយ​កន្លែងនៅ​ម្ដុំ​ Chungju។ អ្នក​ដែល​ប្រទះ​ឃើញ​ពួកគេ​និយាយ​ថា “កាល​ពី​អាទិត្យ​មុន​ ពួកគេ​បាន​ឈប់ចាក់​សាំង​នៅ​ស្ថា​នី​យ៍​ប្រេង​ឥ​ណ្ធ​នៈជា​មួយ​គ្នា​។ មើលទៅដូច​ Jiyeon មិន​ចេះ​ប្រើ​សេវាកម្មចាក់សាំង​ដោយ​ខ្លួឯង​ ហើយ​ខណៈ​នោះ​ Song Jae Rim ដែលអង្គុយ​នៅ​ជិត​កន្លែងអ្នក​បើក​ ក៏​ចុះ​ទៅ​ជួយ​។ មើលទៅពួកគេ​ដូច​ជិត​ដិតគ្នា​ណាស់​ ដូច្នេះហើយទើប​ធ្វើ​ឱ្យខ្ញុំ​គិត​ថា​ពួកគេ​ទៅ​ដើរ​លេងជា​មួយ​គ្នា​ក្នុង​នាម​ជា​គូស្នេហ៍។ ពួកគេតែង​ក្រឡែក​មើលជិតខ្លួន​ជា​រើយៗ ហាក់​ដូច​ខ្លាចមាន​អ្នក​ផ្សេងឃើញ​“។

យ៉ាង​ណាមិញ ខាង​ផលិ​តកម្ម​ដែលគ្រប់​គ្រង​តារា​ទាំង​ពីរ​នៅពុំទាន់​ចេញ​សេចក្ដី​ជាក់​លាក់​នៅឡើយ​ទេ ដោយ​គ្រាន់​តែប្រាប់​ថា​ពួ​កគេ​ត្រូវ​សាក​សួរ​ពី​សាមីខ្លួន​ឱ្យ​ច្បាស់​សិន​៕

 

ប្រ​ភព៖  allkpop

(Number Of Views: 667 times)