យោង​តាម​ Dispatch បាន​ឱ្យ​ដឹង​ថា​ តារា​ចម្រៀង​ដែល​កើត​ក្នុង​ឆ្នាំ ១៩៩៧ ទាំង​ ៤រូប​នេះ​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្លឹប​ Itaewon អំឡុង​ពេល​ដែល​កូវីដ​១៩ កំពុងសាយ​ភាយនៅ​ទី​នោះ​។ រឿងពួក​គេ​ទៅ​លេង​នៅក្លឹប​ Itaewon និង…

 

យោង​តាម​សេច​ក្ដី​រាយ​ការណ៍​ Jungkook (BTS), Mingyu (Seventeen), Jaehyun (NCT), Cha Eun Woo (ASTRO) បាន​ទៅ​លេង​នៅ​ក្លឹប​ Itaewon​ កាល​ពីថ្ងៃទី២៥ ខែមេសា​។ តារា​ចម្រៀង​ទាំង​បួន​រូប​នេះ​ចាប់​ផ្ដើម​ដោយ​ជួប​គ្នា​នៅ​ភោជនីយដ្ឋានមួយ​កន្លែង ហើយ​បន្ទាប់​មកក៏​បំបែក​គ្នា​ទៅក្លឹប​ពីរ​ផ្សេង​គ្នា​។ ប៉ុន្តែ​ ក្លឹប​ Itaewon គឺ​ជា​កន្លែង​ចាប់​ផ្ដើមផ្ទុះ​ម្ដង​ទៀត​នៃ​ជំងឺកូវីដ​១៩ ហើយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជា​ឱ្យ​អ្នក​ដែល​បាន​ទៅលេង​ក្លឹប​ Itaewon (គិត​ចាប់​ពី​ថ្ងៃទី២៤ ខែមេសា រហូត​ដល់​ថ្ងៃទី៦ ខែឧសភា) ត្រូវ​នៅក្នុង​ផ្ទះ​ដាច់​ពី​គេរយៈ​ពេល​ ១៤ថ្ងៃ​។

យោង​តាម​ការ​រាយ​ការណ៍​របស់​ Dispatch តារា​ចម្រៀង​ទាំង​៤ រូប​ បាន​ធ្វើ​តេស្ដ​ពិនិត្យ​ ហើយ​លទ្ធ​ផល​គឺ​អវិជ្ជមាន​។ ប៉ុន្តែ​​ ព្រោះ​កូវីដ​អាច​មិន​បង្ហាញរោគ​សញ្ញា​រហូត​ដល់​រយៈ​ពេល​ ១៤ថ្ងៃ ដូច្នេះ​តារា​ចម្រៀង​ប្រុស​ទាំង​ ៤នេះ ត្រូវ​នៅ​ផ្ទះ​រហូត​ដល់​ថ្ងៃទី១០ ខែឧសភា​។ ប៉ុន្តែ​ Cha Eun Woo (ASTRO) បាន​ចេញ​មុខ​រាល់​សកម្មភាព​ប្រូម៉ូត​អាល់ប៊ុមថ្មីរបស់​ពួកគេ​​ ដោយ​ចូល​រួម​ក្នុ​ង​កម្មវិធីជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា​ ‘CulTwo Show’, ‘Hidden Track’, ‘Music Bank’, និង ‘Show! Music Core’។ ចំណែក​ Jaehyun ក៏​លេច​មុខ​ជា​ពិធីករ​ក្នុង​កម្មវិធី​ ‘Inkigayo’ នៅ​ថ្ងៃទី២៦ (មេសា), ៣ (ឧសភា) និង ១០ (ឧសភា)​ ខណៈ​ដែល​

Jungkook និង Mingyu មិន​មានចេញ​សកម្មភាព​ផ្សព្វ​ផ្សាយអី​ជា​ផ្លូវការ​ទេ​។

 

យ៉ាង​ណាមិញ​ បន្ទាប់​ពីដំណឹង​នេះត្រូវ​បាន​បែក​ធ្លាយ​ ផលិត​កម្មដែល​គ្រប់​គ្រង​តារា​ចម្រៀង​ទាំង​ ៤​ ក្នុង​នោះ​មាន​ដូច​ជា​ Big Hit (គ្រប់​គ្រង់​ Jungkook), Pledis (គ្រប់គ្រង Mingyu), Fantagio (គ្រប់​គ្រង​ Cha Eun Woo), និង SM (គ្រប់​គ្រង​ Jaehyun) បាន​ចេញ​មុខ​អះអាង​ថា​ តារា​របស់​ខ្លួន​ពិត​ជា​បាន​ទៅ​លេង​នៅ​ក្លឹប​ Itaewon​ មែន​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​តេស្ដ​ឃើញ​អវិជ្ជ​មាន​ដែរ​ ហើយ​ក្រៅ​ពី​នេះគឺ​ពាក្យសូមទោស​ចំពោះ​សកម្មភាព​ និង​ការ​ធ្វេស​ប្រហែស​របស់​ពួកគេ​៕

 

ប្រភព៖  allkpop

(Number Of Views: 11,009 times)