នៅ​ថ្ងៃទី១៥ ខែឧសភា​ តារា​សម្ដែង​ស្រី Lee Yeon Hee បាន​ប្រកាស​ដំណឹង​រៀប​អាពាហ៍​ពិពាហ៍​របស់​នាង​ ហើយ​ខាង​ផលិ​តកម្ម SM ក៏​ចេញ​មុខបញ្ជាក់​ប្រាប់​ដែរ​ថា​ព័ត៌​មាន​នេះជា​ការពិត​។

សួស្ដី! នេះគឺ Lee Yeon Hee

គិត​ទៅដល់​អ្នក​ដែល​កំពុង​ជួប​បញ្ហា​អំឡុង​ពេល​នេះ​ ខ្ញុំ​ពិត​ជា​សោកសៅ​ណាស់​។

ខ្ញុំ​គិត​មករហូត​ថា​ខ្ញុំ​គួរ​ចែក​រំលែកដំណឹង​នេះ​ប្រាប់អ្ន​ក​ទាំង​អស់​គ្នា​យ៉ាង​ម៉េច​ក្នុង​ស្ថាន​ការណ៍​បែប​នេះ ហើយ​ខ្ញុំ​សរសេរ​សំបុត្រ​នេះ​ព្រោះ​ចង់​ចែក​រំលែក​ដំណឹង​ជា​មួយ​អ្ន​ក​ដែល​តែង​គាំទ្រ​ខ្ញុំ​។

ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ចង់ចំណាយ​ពេល​មួយ​​​ជីវិត​ជាមួយ​ ហើយ​ខ្ញុំ​នឹង​រៀប​ការ​ក្នុង​ពេល​ឆាប់ៗ។ នៅថ្ងទី២ ខែមិថុនា​ យើងនឹងប្រារព្ធ​ពិធីមង្គលតូច​មួយ​ដោយ​មានតែ​ក្រុមគ្រួសារ​ និង​មិត្ត​ជិត​ស្និទ្ធ​ប៉ុណ្ណោះ​ដែល​ចូល​រួម​។ 

ខ្ញុំ​អាច​មិន​ធ្លាប់​ប្រាប់​ពី​អារម្មណ៍​ពិត​ប្រាកដ​ ប៉ុន្តែអ្វី​ដែល​និយាយ​បាន​នៅពេល​នះ​គឺ​ពាក្យ​អរគុណ​ទៅកាន់​អ្នក​ដែលតែង​គាំទ្រ​ខ្ញុំ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​។ ខ្ញុំ​នឹង​សង​ចំពោះ​ទឹកចិត្ត​ទាំង​នោះ​ដោយការ​រស់​នៅធ្វើជា​មនុស្ស​រីករាយ និង​ជា​តារា​សម្ដែង​ដ៏​ល្អ​ម្នាក់​។

ខ្ញុំ​នឹង​នៅតែ​បន្តអាជីព​ជា​តារាសម្ដែង​ និង​ពាំ​នាំគម្រោង​រឿង​ល្អៗ​មក​បម្រើ​ជូនគ្រប់​គ្នា ទោះ​ក្រោយ​រៀប​ការ​រួច​ក៏​ដោយ​។

សូម​ឱ្យ​មានតែ​សុខ​ភាពល្អ

អរគុណ_Lee Yeon Hee“។

 

ប្រ​ភព៖  soompi

(Number Of Views: 735 times)