យោង​តាមសេចក្តី​រាយការណ៍​របស់​​សារ​ព័ត៌មាន​អន​ឡាញ​កាល​ពី​ថ្ងៃទី៣០ ខែមេសា ឱ្យ​ដឹង​ថា Suho ក្រុម EXO បាន​បញ្ចប់ការ​​ថត​​សម្រាប់​ការ​បង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី ‘Busted’  របស់ ‘Netflix’ រដូវ​កាល​ទី៣ ហើយ​!​

សេចក្តីរាយការណ៍ទាំង​នេះ​បានថា Suho បាន​ថត​ ២ ដង​ផ្សេង​គ្នា​សម្រាប់​កម្មវិធី  ‘Busted’ រដូវ​កាល​ទី៣ រួម​ជាមួយនឹងមិត្ត​រួម​ក្រុម​ Sehun ដែល​ជា​តួ​អង្គ​អចិន្ត្រៃយ៍​នៃ​កម្មវិធី​នេះ​។ ទន្ទឹម​នឹង​នេះ កម្មវិធី  ‘Busted’ រដូវ​កាល​ទី៣ ត្រូវ​បាន​គេ​រំពឹង​ថានឹង​វិល​មក​ Netflix វិញ​នៅ​ត្រី​មាស​ទី២​ក្នុង​ឆ្នាំ​២០២០​។ តើអ្នក​ជា​អ្នកគាំទ្រ​​ម្នាក់​នៃកម្មវិធី​កូរ៉េ​ក្រោម​ចំណង​ជើង​ថា​’Busted’ របស់ ‘Netflix’ ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 523 times)