ផលិតកម្ម JYP Entertainment បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​ដែល​ថា ក្រុម GOT7 ​គ្រោង​វិល​វិញ​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែឧសភា។ ប្រភព​មួយ​ពី​ភ្នាក់​ងារ​នេះ​បាន​បញ្ចេញ​មតិ​នៅ​ថ្ងៃទី២ នេះ​ថា​ “ក្រុម GOT7  កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វិល​វិញ​របស់​ពួក​គេ​។ កាល​វិភាគ​ច្បាស់​លាស់​នឹង​ប្រកាស​ប្រាប់​នៅ​ពេល​គ្រប់​យ៉ាង​ត្រូវ​បា​ន​រៀប​ចំ​រួច​ស្រេច​”។

មុន​នេះ អ្នក​តំណាង​ប៉ុន្មាន​រូប​ក្នុង​សិល្បៈ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ក្រុម​នេះបាន​​កំពុង​ត្រៀម​ខ្លួន​ជិត​រួច​ស្រេច​សម្រាប់​ការ​វិល​វិញ​ហើយ​។ យោង​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន អាល់​ប៊ុម​នេះ​ត្រូវ​បាន​គេរំពឹង​ថា នឹង​ចេញ​ក្នុង​ខែមេសា ឬដើមខែ​ឧសភា​។ នេះ​ជា​ការ​វិល​វិញ​លើក​ដំបូង​របស់​ក្រុម​នេះ ​បន្ទាប់​ពី​ពួក​គេ​បាន​ស្ងប់​ស្ងាត់​ជាង​ ៥ ខែ​ចាប់​តាំង​ពី​ចេញ​អាល់​ប៊ុម “Call My Name” ក្នុ​ង​ខែ​វិច្ឆិកា ឆ្នាំ២០១៩​។

ក្រៅពី​សកម្មភាព​របស់​ក្រុម​នេះ សមាជិក​នីមួយៗ​ក៏​កំពុង​មមាញឹក​នឹង​សកម្ម​ភាព​ផ្ទាល់​​របស់​ខ្លួន​ដែរ​រួម​មាន ចម្រៀង​ទោល ការ​សម្តែង​ ការ​ថត​រូប​ ផ្សាយ​ពាណិជ្ជកម្ម​ និង​ផ្សេង​ទៀត​។

ថ្មីៗ Jackson បាន​ចេញ​ចម្រៀង​ទោល​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា “100 Ways” ហើយ​ Jinyoung កំពុង​ថត​រឿងភាគ​ “When My Love Blooms” និង​ភាព​យន្ត​ខ្នាត​ធំ​រឿង​ “Yacha”។

សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​បន្ថែម​សម្រាប់​ការ​វិល​​​វិញ​របស់​ក្រុម​នេះ​!

ប្រភព៖ soompi

(Number Of Views: 422 times)