ផលិតកម្ម SM បង្ហើបប្រាប់ពីគម្រោងចេញចម្រៀងរួមរវាង Changmin (TVXQ) និង Chungha
ផលិតកម្ម SM Entertainment បង្ហើបប្រាប់ពីគម្រោងចេញចម្រៀងរួមរវាង Changmin ក្រុម TVXQ និង Chungha។ យោងតាមផលិតកម្ម បានឱ្យដឹងថា Changmin នឹងចេញអាល់ប៊ុមទោលមានឈ្មោះថា “Chocolate” មានដែលផ្ទុកចម្រៀងទាំងអស់ ៦បទ ហើយបទមួយក្នុងចំណោមទាំង ៦បទនោះ មានចំណងជើងថា “Lie” នឹងមានវត្តមានរបស់ Chungha។
“Lie” គឺជាបទបែប Pop Song ដែលមានចង្វាក់រួមបញ្ចូលគ្នារវាងសំឡេងរបស់ឧបករណ៍ភ្លេង និងសំឡេងបាសញ្ញាក់ៗ តន្ត្រាក់ដល់អារម្មណ៍របស់អ្នកស្ដាប់។
យ៉ាងណាមិញ Changmin នឹងធ្វើកម្មវិធីផ្សាយផ្ទាល់ក្នុង Channel របស់ SMTWON នៅ ថ្ងៃទី៦ ខែមេសា ដើម្បីអបអរការចេញអាល់ប៊ុមទោលដំបូងរបស់គេ។ កុំភ្លេចរង់ចាំមើលទាំងអស់គ្នា!
ប្រភព៖ koreaboo
(Number Of Views: 195 times)