នៅ​ល្ងាច​ថ្ងៃទី​២ ខែមេសា​ Kim Jin Woo សមាជិកក្រុម WINNER បាន​ចូល​បំពេញ​កាតព្វ​កិច្ចយោធា​ជា​ផ្លូវ​ការ​។ តារា​ចម្រៀង​ប្រុស​រូប​នេះ​នឹង​ត្រូវ​ចូល​ហ្វឹក​ហាត់​ថ្នាក់​មូល​ដ្ឋាននៅមជ្ឈមណ្ឌល​បង្វឹក​ទាហាន​ក្នុងខេត្ត​ Chungcheong រយៈ​ពេល​ ៤សប្ដាហ៍​មុនពេល​ចេញបំពេញ​ភារកិច្ច​របស់​គេ​។

មុន​ពេល​ចូល​បន្ទាយ​ហ្វឹក​ហាត់​ Kim Jin Woo បាន​បង្ហាញ​ខ្លួនចំពោះ​មុខក្រុមអ្នក​ការសែត​ និង​និយា​យ​ពាក្យ​អរគុណ​ទៅកាន់​អ្នក​គាំទ្រ​ទាំង​ឡាយ​ដែល​តែង​លើកទឹក​ចិត្ត​ដល់​គេ​អស់​រយៈ​ពេល​កន្លង​មក​ ហើយថែម​ទាំង​​ផ្ដាំផ្ញើឱ្យហ្វេនៗជួយ​​មើលថែមិត្ត​រួម​ក្រុម​ដូច​ជា​ Lee Seung Hoon, Song Mino, និង Kang Seung Yoon ក្នុង​រយៈ​ពេល​ដែល​គេ​មិន​នៅ​ទៀត​ផង​។

សូមឱ្យសំណាង​ល្អ Jin Woo!

 

ប្រ​ភព៖  soompi

(Number Of Views: 171 times)