Jaejoong នឹងត្រូវ​ផ្ដល់ទោស​កម្រឹត​ស្រាល​ដោយ​ Korean Center for Disease Control and Prevention សម្រាប់រឿង​ដែល​គេ​បាន​កុហក​ថា​ខ្លួន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ កាលពីម្សិល​មិញ​ សមាជិក​ក្រុម JYJ រូប​នេះបាន​ធ្វើ​ឱ្យអ្នកគ្រប់​គ្នា​ខឹង​សម្បា​យ៉ាង​ខ្លាំង​នៅពេល​គេ​សារភាព​ថា​ ការ​ដែល​គេ​ប្រកាស​ថា​ខ្លួន​មាន​ផ្ទុក​កូរ៉ូណា​គឺ​គ្រាន់​តែ​ជា​ការកុហក​សម្រាប់​ថ្ងៃ April Fool Day ប៉ុណ្ណោះ​។ ទោះ​បី​ Jaejoong ចេញ​លិខិត​សូមទោស​ហើយក៏​ពិ​តមែន​ ប៉ុន្តែ​ព្រោះ​រឿង​នេះមិនមែន​ជា​ការកុហក​ដែល​គេ​អាច​យក​មកលេង​សើច​បាន​ ដូច្នេះ​ គេ​នឹង​ត្រូវ​ KCDC (Korean Center for Disease Control and Prevent) ដាក់​ពិន័យ​។

កាល​ពី​ថ្ងៃទី១ ខែមេសា​ ទីស្នាក់​កាល​ការិយាកណ្ដាល​នៃ KCDC បាន​ប្រាប់​ក្រុម​សារព័ត៌​មាន​ថា​ “យើងកំពុង​ធ្វើ​ការ​ពិចារណា​លើ​ករណី​របស់​ Jaejoong វាអាច​ចាត់​ទុក​ថា​ជារឿង​​ក្ដី​បោក​ប្រាស់ ដូចេ្នះ​យើង​នឹង​ដាក់ពិន័យ​គេ​ដោយ​មើលលើស្ថានភាព​បច្ចុប្បន្ន​”៕

 

ប្រ​ភព៖  allkpop

(Number Of Views: 262 times)