នៅ​ថ្ងៃទី២៧ ខែមីនា​ ផលិត​កម្ម Big Hit Entertainment បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ការ​ប្រគំតន្ដ្រី​ទេសចរណ៍មាន​ឈ្មោះថា “Map of the Soul” របស់​ BTS ដែល​គ្រោង​នឹង​ធ្វើនៅ​អាមេរិកខាងជើង​ នឹង​ត្រូវ​ពន្យារពេល​។

ដើមឡើយ BTS មាន​គម្រោង​ជួប​អ្នក​ជាមួយអ្នក​គាំទ្រ​របស់​ខ្លួន​នៅ​អាមេរិកខាង​ជើង​ តាម​រយៈការ​ប្រ​គំន្ដ្រី​ ‘Map of the Soul’ សម្រាប់​ឆ្នាំ ២០២០ ដែលគ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៥ ខែមេសា រហូតដល់​ថ្ងៃទី៦ ខែមិថុនា​។ ប៉ុន្តែ​ ដោយ​មើល​តាមស្ថានភាព​បច្ចុប្បន្ន​នៃការ​វឹក​វរ​ព្រោះ​គ្រោះថ្នាក់​នៃ​វីរុស​ឆ្លងកូវីដ​ ១៩ ដែល​កំពុង​កើត​មាននៅអាមេរិកខាងជើង​ BTS ក៏​សម្រេច​ចិត្ត​ពន្យារពេល​សិន​៕

 

ប្រ​ភព៖  soompi

(Number Of Views: 398 times)