នៅ​ថ្ងៃទី២៦ ខែមីនា​ ក្រុម​ចម្រៀង​បុរស​ WINNER បាន​ទម្លាក់​វីដេអូចម្រៀងមានចំណងជើង​ថា “Hold” មុន​ពេលចេញ​អាល់​ប៊ុម​ថ្មី​ដែល​គ្រោង​នឹង​បញ្ចេញ​នៅ​ខែមេសា​ខាង​មុខ​។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ចម្រៀង​ត្រូវ​បាន​បញ្ចេញ វា​ក៏​ជាប់​ក្នុង​តារាង​តន្ដ្រី​អនឡាញ​ធំៗនៅកូ៉រ៉េ ហើយ​ថែម​ទាំង​ជាប់​ក្នុង​តារាង​ iTunes Charts នៅប្រទេស​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ទៀត​ផង​។

នៅ​ត្រឹម​ម៉ោង 9:10 នាព្រឹកថ្ងៃទី២៧ ខែមីនា​ បទ “Hold” បាន​ឈរ​លើ​លេខ​រៀង​ទី១ ក្នុង​តារាង​ Top Songs Charts នៅ ១៦ប្រទេស​ខុស​ៗ​គ្នា​ ក្នុង​នោះ​រួម​មានដូច​ជា ថៃ ឥណ្ឌូណេស៊ី អារ៉ាប់ប៊ីសាអូឌីត ប៉េរូ ហុងឌូរ៉ាស កូស្តារីកា សិង្ហបុរី សាំងហ្គាពួរ តៃវ៉ាន់ និងច្រើនទៀត។

អប​អរសាទរ​ WINNER!

 

ប្រ​ភព៖  soompi

(Number Of Views: 399 times)