ផលិត​កម្ម Big Hit Entertainment ចេញ​សេច​ក្ដី​ប្រកាស​ទាក់​ទនឹងការ​ផ្លាស់ប្ដូរនៃដំណើរ​ប្រគំតន្ដ្រី​ទេសចរណ៍​ពិភពលោក​របស់​ BTS ព្រោះ​គ្រោះ​ថា្នក់នៃការ​ឆ្លង​កូវីដ ១៩៖

សួស្ដី នេះគឺ​ផលិត​កម្ម Big Hit

យើង​នឹង​ផ្ដល់ដំណឹង​ជូន​អ្នកទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​នៃ​ដំណើរ​ប្រគំតន្ដ្រី​របស់​ BTS ដែលមាន​ឈ្នោះថា “Map of the Soul”។

យើងបានធ្វើ​ការ​សង្កេតស្ថានភាពនៃប្រទេស​ និង​ទីក្រុងដែល​ជាផ្នែក​នៃគម្រោង​ប្រ​គំតន្ដ្រី ហើយព្រោះ​ការ​សាយ​ភាស​នៃកូវីដ​ ១៩ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​រៀប​ចំគម្រោង​របស់​យើង​។ ដូច្នេះ យើងនឹងធ្វើ​ការ​ផ្លាល់ប្ដូរ​ខ្លះៗ​នៃ​តារា​ងពេលវេលា​។

ការផ្លាស់ប្ដូរ ឬការ​លុប​ចោល​នានា​ នឹង​ផ្អែក​លើ​ការ​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាលប្រចាំតំបន់​ ដើម្បី​ផ្ដល់​ជា​សុវត្ថិភា​ព​ឱ្យ​គ្រប់​គ្នា​។ យើង​កំពុង​ព្យាយាម​រក​ដំណោះ​ស្រាយដែល​អាច​ទៅរួច​​ដើម្បី​បន្ត​ធ្វើ​គម្រោង​ប្រគំតន្ដ្រី​ ហើយ​ព័ត៌មាន​លម្អិតនៃការ​ផ្លាស់​ប្ដូរ​តារាង​ពេល​វេលា​នឹង​ផ្ដល់​ជូនដាច់​ៗដោយ​ឡែក​ទៅតាមទីក្រុង​នីមួយៗ។

យើង​ក៏​កំពុង​រិះ​រក​ដំណោះ​ស្រាយ​សម្រាប់​គម្រោង​ការ​ប្រ​គំតន្ដ្រី​របស់​ BTS នៅទីក្រុងសេអ៊ូល​ដែរ នៅពេល​ស្ថានភាពមានការ​ល្អ​ប្រសើរ​ឡើង​វិញ​។ យើង​សូ​ម​ឱ្យ​គ្រប់​គ្នា​ជួយ​អាធ្យាស្រ័យ​​ ខណៈ​ដែល​យើង​កំពុង​បន្ត​ខ្នះ​ខ្នែង​រកវិធាន​ការ​ថ្មីៗ ដើម្បី​ចាក់​បំពេញ​នូវ​ការ​ខក​បំណង​នៃ​ការ​លុប​ចោលគម្រោង​នានា​។

យើង​នឹង​បន្តមើល​ថែ​រក្សា​សុខ​ភាពតារា​របស់​យើង​ និងអនុវត្ត​ឱ្យ​បាន​នូវរាល់​ពាក្យ​សម្ដី​ដែលយើង​បាន​សន្យា​ជា​មួយ​អ្នក​គាំទ្រ​ទាំង​ឡាយ​។ យើង​សូម​ការ​យោគ​យល់​ពី​គ្រប់​គ្នា​ ហើយ​កុំភ្លេច​រង់តាម​ដានព័ត៌​មាន​បន្ត​ទាក់​ទង​នឹង​ការប្រគំតន្ដ្រី​ “Map of the Soul” របស់​ក្រុម BTS។

អរគុណ“។

ដើមឡើយ​ “Map of the Soul” របស់​ BTS ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី១១ ១២ ១៨ និង ១៩ ខែមេសា ក្នុងទីក្រុង​សេអ៊ូល​ ប៉ុន្តែ​ក្រោយ​មក​ក៏​ប្រ​កាស​រម្សាយចោល​ព្រោះ​ការព្រួយបារម្ភ​នៃ​វីរុស​ឆ្លង​កូវីដ ១៩។ បច្ចុប្បន្ន​ BTS គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ប្រគំតន្ដ្រីទេសចរណ៍​របស់​ពួកគេ​នៅ​អាមេរិកខាងជើង​ នៅចុង​ខែមេសាខាងមុខ​ ហើយ​នឹង​បន្ត​ទៅកាន់​អឺរ៉ុប និង​ប្រទេស​ជប៉ុន​៕

 

ប្រ​ភព៖  soompi

(Number Of Views: 1,148 times)