Hyungwon ក្រុម MONSTA X បញ្ចេញ​សំបុត្រ​សូមទោស​ទៅកាន់​អ្នកគាំទ្រ​ក្រោ​យ​ពេល​ប្រទះ​ឃើញ​តារា​ចម្រៀង​ប្រុស​រូប​នេះ​ជួប​ជាមួយ​​ Wonho ដែលជាអតីត​សមាជិក​ម្នាក់ក្នុង​ក្រុម MONSTA X។

បន្ទាប់​ពីរូប​ភាព​ជួប​គ្នា​ជា​មួយ​ Wonho (អ្នកដែ​ល​ត្រូវ​បានបណ្ដេញចេញពីក្រុម​បន្ទាប់​ពី​បែក​ធ្លាយ​រឿង​អាស្រូវ​ជា​មួយ​ Jung Da Eun) ត្រូវ​បាន​គេ​បង្ហោះ​ Hyungwon បាន​សរសេរជា​សំបុត្រ​ដ៏​វែង​ក្នុងផេក​ Fan Cafe​ ផ្លូវ​ការ​របស់​ MONSTA X។

អត្ថន័យ​ក្នុ​ងសំបុត្រ​មានដូច​ខាង​ក្រោម៖

ខ្ញុំ​គិត​ថាអ្នកគាំទ្រ​ជា​ច្រើន​មិនអាច​គេង​លក់​ទេ​ដោយសារខ្ញុំ​ ហើយ​វា​ជាហេតុ​ផល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​បង្ហោះ​សំបុត្រ​មួយ​នេះ​។ ដំបូង​បង្អស់​ ខ្ញុំ​ចង់​និយាយ​ថា​ សូមទោស​ទៅកាន់ MONBEBE (អ្នក​គាំទ្រ​របស់​ MONSTA X)។ មិន​ថា​ជា​ហេតុ​ផល​ណា​ក៏​ដោយ​ ចុង​ក្រោយ​យើង​ក៏​គួរ​ធ្វើ​ខ្លួន​គួរ​ឱ្យ​គោរព​។ មួយរយៈក្រោយ​មក​​នេះ​ មាន​រឿង​កើត​ឡើង​ច្រើន​ណាស់​ ហើយ​យើងតែង​ព្យាយាមធ្វើខ្លួន​ឱ្យ​ល្អ​បំផុត​តាម​ដែរ​អាច​ធ្វើ​បាន​ ប៉ុន្តែ​យើង​ពិត​ជា​សូមទោស​ខ្លាំង​ដែល​មិន​អាច​ធ្វើឱ្យល្អ​ដល់​ទី​បំផុត​។ នៅ​ថ្ងៃខាង​មុខ​ យើង​សន្យាថានិង​ប្រុស​ប្រយ័ត្ន​ ដោយ​មិន​ធ្វើ​ឱ្យ​ MONBEBE ខ្វល់​ចិត្ត​ទៀត​​។ យើង​នឹង​ពិចារណា​កំហុស​ ហើយ​នឹង​កែប្រែ​វា​។ ខ្ញុំ​យល់​រឿង​ច្រើន​ណាស់​ខណៈ​ដែល​សរសេរ​សំបុត្រ​នេះ​ ហើយ​ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ដែរ​ចំពោះ​រឿង​ដែល​នឹង​កើត​ឡើងព្រោះ​ការយល់​ច្រ​ឡំ ប៉ុន្តែ​ខ្ញុំ​មិន​អាចនៅ​ស្ងៀមបាន​ឡើយ​បន្ទាប់​ពី​ឃើញ​មិតិ​ដែល​បញ្ចេញ​ក្នុងអ៊ីន​ធឺ​ណេត​។ វា​អាច​ជារឿង​រវាង​ MONBEBE និង MONSTA X ប៉ុន្តែមនុស្ស​ជាច្រើនកំពុង​ជួប​ការលំបាក​ព្រោះពួក​យើង​ ហើយ​ការ​ដែលឃើញ​​បែប​នេះ ពិត​ជាធ្វើ​ឱ្យខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​។  សម្ដី​ក្នុង​សំបុត្រ​នេះប្រហែល​មិន​អាចធ្វើ​ឱ្យ​គ្រប់​យ៉ាងល្អ​ប្រសើរ​ឡើង​វិញ​ទេ​ ប៉ុន្តែខ្ញុំ​សរសេរវា​ចេញពីចិត្ត​ស្មោះ​ ដោយ​សង្ឃឹម​ថា​អ្នក​នឹងមិន​​ឈឺចាប់​ទៀត​។ យើងមិន​ល្អ​គ្រប់​ដប់​ទេ​ ប៉ុន្តែ​យើង​នឹង​ធ្វើ​ឱ្យ​ MONBEBEs មានមោទនភាព។ សូមអោយ​រឹង​មាំ MONBEBE“៕

 

ប្រ​ភព៖  allkpop

(Number Of Views: 4,123 times)