នៅថ្ងៃទី២៣ ខែមីនា​ ផលិ​តកម្ម SM Entertainment បានប្រ​កាស​ជា​ផ្លូវការ​ថា Changmin ក្រុម TVXQ នឹង​វិល​ត្រលប់​មក​វិញ​ជា​មួយ​អាល់​ប៊ុម​ទោល​ដំបូង​មាន​ឈ្មោះ​ថា “Chocolate”។ អាល់​ប៊ុមមួយ​នេះ​មាន​ផ្ទុក​ចម្រៀង​ទាំង​អស់​ ៦បទ ហើយ​វាគ្រោង​នឹងបញ្ចេញ​ក្នុង​ទី​ផ្សារ​តន្រ្ដី​នៅ​ថ្ងៃទី៦ ខែមេសា​ខាង​មុខ​។

ទោះ​បី​ Changmin ធ្លាប់​ចេញ​ចម្រៀង​ទោល​ពី​មុន​ក៏​ដោយ​ ប៉ុន្តែ​ “Chocolate” គឺ​ជា​អាល់​ប៊ុម​ទោលផ្លូវ​ការ​ដំបូង​របស់​គេ​ក្នុង​ប្រទេស​កូរ៉េ​។ តើ​តារា​ចម្រៀង​ប្រុស​រូប​នេះ​នឹង​ពាំនាំ​យក​នូវ​ចំណី​អារម្មណ៍​បែប​ណា​មក​បម្រើគ្រប់​គ្នា? កុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​!

 

ប្រ​ភព៖  soompi

(Number Of Views: 209 times)