នៅ​ថ្ងៃទី២៣ ខែមីនា​ ផលិ​តកម្ម Big Hit Entertainment បាន​ចេញ​សេច​ក្ដី​ប្រ​កាស​ថា​ ក្រុម​ចម្រៀង​បុរស​ BTS គ្រោង​នឹង​បញ្ចេញ​វីដេអូ-តភាគ​ក្នុង​គោល​បំណង​ជួយ​អ្នក​គាំទ្រ​រៀន​ពី​ភាសា​កូរ៉េ​។ “Learn Korean With BTS” នឹ​ង​បញ្ចេញ​ជា​លក្ខណៈ​ឃ្លីប​កាត់​តខ្លីៗដែល​ដក​ស្រង់​ចេញ​ពីកម្មវិធីកម្មកម្សាន្ត​ផ្សេងៗ​របស់​ BTS ក្នុង​នោះ​មាន​ដូច​ជា “Run BTS”, “Bantan Bomb”, “BTS Episode” ជា​ដើម ដើម្បី​យកមក​ផ្គុំគ្នា​អោយ​ក្លាយ​ជា​ឃ្លីប​អប់រំ បង្រៀនប្រយោគ​ និង​ពាក្យ​ជា​ភាសាកូរ៉េ​ដែល​ប្រើប្រាស់​ញឹក​ញាប់​។ វីដេអូនីមួយៗមាន​រយៈ​ពេលប្រហែល​ ៣នាទី ហើយ​វា​នឹង​ផ្ដល់មេរៀនសង្ខេប​ពីការ​រៀន​ប្រើប្រយោគ​ និង​វេយ្យាករណ៍​ក្នុង​ភាសាកូរ៉េ​។

វីដេអូនឹង​បញ្ចេញ​ឱ្យ​ទស្សនាហ្វ្រី​ក្នុង​​ App Weverse របស់​ Big Hit ហើយ​វីដេអូ ៣ភាគដំបូង​ នឹង​បញ្ចេញ​ចាប់​ពី​ថ្ងៃទី២៤ ខែមីនា​។ បច្ចុប្បន្ន​ ផលិត​កម្ម Big Hit Entertainment គ្រោង​នឹង​បញ្ចេញ​វីដេអូទាំង​អស់​ ៣០ភាគ​។

 

ប្រ​ភព៖  soompi

(Number Of Views: 496 times)