ក្រុម BLACKPINK នឹង​មាន​​វត្តមាន​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​ឋិត​ក្នុង​អាល់​ប៊ុម​ចេញ​នា​ពេល​ខាង​មុខ​របស់ Lady Gaga។ តាម​ពាក្យ​ចចាម​អារ៉ាម​ ស្រី​ស្រស់​ក្នុង​ផលិតកម្ម YG Entertainment នេះ​នឹងសហការ​ជាមួយ​នឹង​តារា​ចម្រៀង​ស្រី​សញ្ជាតិ​អាមេរិក​រូប​នេះ​សម្រាប់​អាល់​ប៊ុម ‘Chromatica’ ថ្មី​របស់​នាង​ ហើយបើ​ទោះ​ជា​ផលិតកម្ម YGE បាន​​ធ្វើ​ការ​ឆ្លើយ​តប​  មិន​ទាន់​មាន​ការ​បញ្ជាក់​​ច្បាស់​លាស់​នៅ​ឡើយ​។

ឥឡូវអ្នក​គាំទ្រ​ជា​ច្រើន​បាន​ឃើញ ‘Chromatica’ ដែល​ជា​​បទ​បែក​ធ្លាយ​មុន​ចេញ​នេះ​ដែល​មាន​វត្ត​មាន​របស់ក្រុម BLACKLINK  រួម​ជា​មួយ​នឹង​ Ariana Grande និង​ TY DOLLA $IGN ក្នុង​បទ​ចម្រៀង​ផ្សេង​ៗ​ទៀត​។​ សូម​បន្ត​តាម​ដាន​ព័ត៌មាន​បន្ថែម​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ​។ ប្រិយ​មិត្ត​ចង់​ឃើញ​ក្រុម​ BLACKPINK សហការជាមួយ​នឹង​ Lady Gaga ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 1,046 times)