ក្រុម (G)I-DLE  បាន​សម្រេច​វិល​វិញ​តាម​កាល​កំណត់​ថ្មី​នេះ​បន្ទាប់​ពី​បាន​ពន្យារ​ចេញ​​អាល់​​ប៊ុម​របស់​ពួក​គេ​នៅ​ដើម​ខែ​នេះ​! នៅ​ថ្ងៃទី១៩ ខែមីនា ផលិតកម្ម Cube Entertainment បាន​បញ្ជាក់​ប្រាប់​ថា (G)I-DLE នឹង​ចេញ​អាល់​បុ៊ម​ថ្មី​នៅ​ដើម​ខែមេសា។ ដើម​ឡើយ ស្រី​ស្រស់​ទាំង​នេះរំពឹង​ថា នឹង​វិល​វិញ​នៅ​ពាក់​កណ្តាល​ខែមីនា មុន​ពេល​ចាប់​ផ្តើម​តន្ត្រី​ទេសចរណ៍​ទូទាំង​ពិភព​លោក​លើក​ដំបូង​របស់​ពួក​គេ​​ ប៉ុន្តែ​គម្រោង​ទាំង​នេះ​ត្រូវ​បាន​ពន្យារ​វិញ​ដោយសារ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូរ៉ូណា​។​

អ្នក​ក្នុង​សិល្បៈប៉ុន្មានរូប​បាន​និយាយ​ថា ក្រុម G)I-DLE បាន​បញ្ចប់​ថត​វីដេអូ​ចម្រៀង​របស់​ពួក​គេហើយ​។ ឥឡូវ​ សមាជិក​នីមួយៗ​​កំពុង​មមាញឹក​ហ្វឹក​ហាត់​​សម្រាប់​ត្រៀម​ខ្លួនដំណាក់​កាល​ចុង​ក្រោយ​។ ប្រិយ​មិត្ត​រំភើប​ទេ​ចំពោះ​វិល​វិញ​របស់​ក្រុម​នេះ !

ប្រភព៖ allkpop

(Number Of Views: 472 times)