ផលិតកម្ម SM Entertainment ទើប​តែ​ចេញ​សេចក្តី​ថ្លែងការ​ណ៍​មួយ​លើក​មក​និយាយ​ពី​គ្រោង​ផ្សេង​ៗ​នា​ថ្ងៃ​អនាគត​របស់​ក្រុម​ចម្រៀង​ប្រុស​ EXO និង​ក៏បញ្ជាក់​ប្រាប់​ថា Chen នឹង​មិន​ចាក​ចេញ​ពី​ក្រុម​នេះ​ទេ​បន្ទាប់ពី​​រៀប​ការ​រួច​។​ ក្នុង​សេចក្តី​ថ្លែងការ​ណ៍​ ផលិតកម្ម​នេះ​បាន​លើក​មក​និយាយ​ទាំង​ពី​ Chen ក៏​ដូច​ជា​គម្រោង​មួយ​ចំនួន​នា​ពេល​ខាង​មុខ​របស់​ក្រុម​ចម្រៀង​ប្រុស​នេះ​ ខណៈ​​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​នេះ​នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​នាពេល​ឆាប់​ៗ​ខាង​មុខ​។​

ជន​ជាតិ​កូរ៉េ​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​ដក​ Chen ចេញ​ពី​ក្រុម EXO ដោយ​ព្រោះតែ​សេចក្តី​ជូន​ដំណឹង​ពី​ការ​រៀប​អាពាហ៍ពិពាហ៍​ភ្លាម​ៗ​របស់​គាត់​ ប៉ុន្តែ​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ Chen អំឡុង​ពេល​ដ៏​យ៉ាប់​យ៉ឺន​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​៕

ប្រភព៖ koreaboo

(Number Of Views: 635 times)