ផលិត​កម្ម Mystic Entertainment ដែល​បាន​ប្រាប់​ពី​គម្រោង​ចេញ​ក្រុម​ចម្រៀង​ថ្មី​មួយ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​ឈ្មោះ​របស់​សមាជិក​ក្នុង​ក្រុម​នេះ​តាម​​រយៈ​ Mystic Story Rookies ដែល​ជា​ផេក​អ៊ីនស្តាក្រាម​ផ្លូវការ​​របស់​ពួក​គេ​។ តោះ​ទៅ​ស្គាល់សមាជិក​នីមួយៗ​ក្នុង​ក្រុម​នេះ​ទាំង​អស់​គ្នា​!

KIM SU HYEON (김수현) 2000.01.15

នាងបាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Produce 101 និង​កម្មវិធី​ MixNine ហើយ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​សម្តែង​មួយ​រូប​ដែរ​។​

KIM HA RAM (김하람) 2001.01.13

KIM SI YOON (김시윤) 2005.02.16

នាង​ធ្លាប់​ជា​តារា​ម៉ូឌែល​មុន​ពេល​ក្លាយ​ជា​សមាជិក​ថ្មី​ក្នុង​ក្រុម​នេះ​។

FUKUTOMI TSUKI (후쿠토미 츠키) 2002.09.21

នា​ង​ធ្លាប់​អតីត​អ្នកហ្វឹក​ហាត់​នៅ​ផលិតកម្ម SM ដែល​ពីមុន​មាន​ឈ្មោះថា Ravi ។​

LEE SOO MIN (이수민) 1999.03.28

នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Produce 101 និង MixNine និង​ជា​អតីត​អ្នក​ហ្វឹក​ហាត់​ក្នុង​ក្រុម​ Fave Girls  ។

MOON SU A (문수아) 1999.09.09

នាងធ្លាប់​ជា​អតីត​អ្នក​ហ្វឹកហាត់​នៅ​ YG និង​ក៏បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Unpretty Rapstar ។ នាង​ក៏ជា​ប្អូនស្រី​របស់ Moonbin ដែល​ជា​សមាជិក​ក្នុង​ក្រុម ASTRO។

TAKEUCHI MIYU (타케우치 미유) 1996.01.12

នាង​ជា​អតីត​សមាជិក​ក្នុង​ក្រុម AKB48 និង​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Produce 48។

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​ក្រុម​នេះ សូម​ចុច​លើ​រូប​នៅ​ខាង​ក្រោម​!

ប្រភព៖ koreaboo

(Number Of Views: 463 times)