នៅ​ថ្ងៃទី១៥ ខែកុម្ភៈ តារា​ចម្រៀង​ស្រី IU បាន​បង្ហោះពាក្យ​​ព្រមានមួយ​​​តាម​រយៈ​ Instagram Story របស់នាង​ដោយ​បាន​លើ​ក​ឡើង​ថា ពួក​ជន​អនាមិក​បាន​ព្យាយាម​ចូល​ទៅកាន់​គណនី​របស់នាង​។ តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​ដូច្នេះ “ទោះ​បី ខ្ញុំ​មិន​បាន​ចូល​ទៅ​ក្នុង​គណនី​អ៊ីន​ស្តាក្រាម​របស់​ខ្ញុំ​ ខ្ញុំ​កំពុង​ follow គណនី​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​បាន​ស្គាល់ដោយ​មិនដឹង​ខ្លួន​​។ នេះ​ជា​ទង្វើ​ដូច​ពីមុន​ដែរ​។ ខ្ញុំក៏ទទួល​បាន​សារ​ជូន​ដំណឹង​ថា មាន​ជន​អនាមិក​ចង់​ប្តូរ​លេខ​សម្ងាត់​របស់​ខ្ញុំ​។ ខ្ញុំ​ក៏ទទួល​បាន​សារ​ជូន​ដំណឹង​នេះ​សម្រាប់​គណនី Jang Man Wal account របស់​ខ្ញុំដែរ​។​ នេះ​ជា​រឿង​ខុស​ច្បាប់​។ សូម​កុំលួច​អាខោននេះ​​។ វា​ជា​របស់​ខ្ញុំ​។ បើ​អ្នក​ឆ្លង​គំនូស​ហាម​ឃាត់​នេះ អ្នក​កំពុង​បំពាន​ច្បាប់​ហើយ​”។​

បើ​ទោះ​ជា​នាង​បាន​ទប់​កំហឹង​ដោយ​មិនប្រើ​ពាក្យ​សម្តី​ធ្ងន់​ៗ IU ក៏បាន​និយាយ​បន្ថែម​ ដោយ​បង្ហាញ​ពី​ទឹក​ចិត្ត​ដ៏ស្រទន់​ដោយ​ប្រើ​ឃ្លា​ចម្រៀង​នៅ​ចុង​​បទ “BBIBBI” របស់​នាង​។ បន្ទាប់មក តាម​រយៈ​អក្សរ​តូចៗ​នៅ​ខាង​ក្រោម​រូប​ដែល​បាន​បង្ហោះ​ តារា​ចម្រៀង​រូប​នេះ​បាន​ផ្សព្វ​ផ្សាយ​ OST ចេញ​នា​ពេល​ខាង​មុខ​រ​បស់នាង​ដោយ​ថា និយាយ​អីចឹង​ នៅ​ម៉ោង​ ៦​ ល្ងាច​នេះ​ OST ផ្នែក ១១ របស់​ខ្ញុំ​សម្រាប់​រឿង​ ‘Crash Landing On You’ ជិត​ចេញ​ហើយ​ ហេ ហេ”៕

ប្រភព៖ allkpop

(Number Of Views: 879 times)