នេះ​ជា​តារាង​ចំណាត់​សមាជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុស​ដែល​មាន​ប្រជា​ប្រិយភាព​ជាង​​គេ​ក្នុងខែកុម្ភៈ​ ដោយ​ផ្អែក​លើ​ទិន្នន័យ​ទាំង​ស្រុង​ពី​ថ្ងៃទី១៣ ខែមករា ដល់​ថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០២០​។ យោង​តាម​ Korea Institute of Corporate Reputation  ដែល​បាន​វិភាគ​សន្លឹក​ទិន្នន័​យ​ជាង​ 130,000,000 សន្លឹក​​ សមាជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុស​ដែល​មាន​ប្រជា​ប្រិយភាព​ជា​ង​គេ​សម្រាប់​ខែ​នេះគឺនៅ​តែ​បាន​ទៅ​ Jimin ក្រុម BTS ។ តារា​ចម្រៀង​រូប​នេះ​គ្រង​តំណែង​លេខ​ ១ ជាប់​រហូត​ក្នុង​ឆ្នាំ២០១៩​ ក៏ដូច​ជា​ពីរ​ខែ​បន្ត​បន្ទាប់​ក្នុងឆ្នាំ២០២០​នេះ​។​ ខែនេះ គាត់​ទទួល​បាន 8,633,706 ពិន្ទុ។​

លេខ ២ បាន​ទៅ Cha Eun Woo ដោយ​ទទួល​បាន​ 6,837,239 ពិន្ទុ​ តាម​ពីក្រោយដោយ G-Dragon ដែល​ទទួល​បាន 5,305,890 ពិន្ទុ។​ លេខ ៤ ដល់​លេខ ១០ តាម​លំដាប់​លំដោយ​៖ BTS’s V, SF9’s Rowoon, BTS’s Jungkook, BTS’s RM, Pentagon’s Hui, BTS’s j-Hope និង​ Sechskies’s Eun Ji Won៕

ប្រភព៖ allkpop

(Number Of Views: 1,400 times)