ការ​កើន​ចំនួន​អ្នក followers ក្នុង​អ៊ីន​ស្តាក្រាម​ដល់​ ២០ លាន​នាក់​មិន​មែន​ជា​កា​រ​សម្រេច​ជោគ​ជ័យ​តូច​តាច​ឡើយ​! កាល​ពីថ្ងៃទី១៤ ខែកុម្ភៈ Chanyeol  បាន​ក្លាយ​ជា​សមាជិក​ក្នុង​ក្រុម EXO និង​ជា​តារា​ចម្រៀង​ប្រុស​កូរ៉េ​ដំបូង​គេ​ដែល​កើន​ចំនួន​អ្នក followers ក្នុង​អ៊ីន​ស្តាក្រាម​ដល់​ ២០ លាន​នាក់។

តារា​ចម្រៀង​រ៉ែប​បង្គោល​ក្នុង​ក្រុម EXO រូប​នេះ​បាន​បង្កើត​គណនី​អ៊ីន​ស្តាក្រាម​របស់​គាត់​ក្នុង​ឆ្នាំ២០១៤ ហើយ​ចាប់​តាំង​ពី​ពេល​នោះមក ចំនួនអ្នក followers របស់​គាត់​បាន​បន្ត​កើន​ឡើង​ជាប់​រហូត​។

ភាគ​ច្រើន Chanyeol  បាន​ប្រើ​គណនី​អ៊ីនស្តា​ក្រាម​ដើម្បី​ចែក​រំលែក​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​​ ទម្លាប់​ពេល​ទំនេរ​ ឈុត​ក្រៅ​ឆាក​ និង​គម្រោង​មួយ​ចំនួន​នា​ពេល​ខាង​មុខ​របស់​គាត់​ ​ដល់​អ្នក​គាំទ្រ​ជា​ច្រើន​របស់​គាត់​។​

គាត់​ក៏បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​គណនី​អ៊ីន​ស្តាក្រាម​របស់​គាត់​ប៉ុន្មាន​ដង​ដែរ​ ដែល​ជា​ពេល​គាត់​បាន​ចែក​រំលែក​ពី​យោបល់​ល្អៗ​សម្រាប់ការ​ផលិត​​ចម្រៀង​​ និង​ដំណាក់​កាល​ផលិត​ចម្រៀង​! ថ្មីៗ​នេះ Chanyeol បាន​បង្កើត​គណនី​អ៊ីន​ស្តា​ក្រាម​មួយ​ទៀត​សម្រាប់​ស្ទូឌីយ៉ូ​ផ្ទាល់​ខ្លួន​របស់​គាត់​ដោយ​បាន​ដាក់​ឈ្មោះ​ថា studio NNG!

View this post on Instagram

🏝

A post shared by EXO_CY (@real__pcy) on

ប្រភព៖ allkpop

(Number Of Views: 620 times)