អ្នក​ប្រើ​អ៊ីនធឺណេត​ជា​ច្រើន​កំពុង​ងឿង​ឆ្ងល់​ចំពោះ​តម្រុយ​ខ្លះៗ​ដែល​សមាជិក​ទាំង​នេះ​បាន​ទម្លាយ​ប្រាប់​ដោយ​ថា “មក​ឆាប់ៗ “ដោយ​គ្មាន​នរណា​បាន​រំពឹង​ទុក​ជាមុន​។ យោង​តាម​អ្នក​គាំទ្រ​ប៉ុន្មាន​នាក់ ឱ្យ​ដឹង​ថា សមាជិក​ប៉ុន្មាន​នាក់​ក្នុង​ក្រុម​ចម្រៀង​ស្រី​ចាស់​វស្សា​នេះ​បាន​ចែក​រំលែកសារ​ធ្វើ​ឱ្យ​គេ​ឆ្ងល់​តាម​រយៈ​គណនី​បណ្តាញ​សង្គម​របស់​ពួក​គេ​ ដោយ​សារ​នេះ​ហាក់​មាន​បំណង​ផ្ញើ​ជូន​អ្នក​គាំទ្រ​របស់​ពួក​គេ​ទាំង​អស់​ ឬត្រូវ​បាន​គេ​ស្គាល់​ថាជា Sone។

សារ​ដែល​បាន​បង្ហោះ​មួយ​បាន​សរសេរ​ដូច្នេះ “​ការ​ដែល​អ្នក​ទាំង​​​អស់​គ្នា​បាន​រង់​ចាំ​ ហើយ​រង់​ចំា​ទៀត​នោះ​ ជិត​មក​ដល់​ហើយ​។ អ្នក​ដឹង​ទេ​ វា​ជា​អ្វី ត្រឹម​ត្រូវ​ទេ​ ~??” ខណៈ​ គេបាន​ឃើញ Taeyeon និយាយ​ថា “លា​ហើយ​ដោយ​បង្ហោះ​រូប​សក់​ប្រវែង​ ១០ សង់​ទី​ម៉ែត្រ​របស់​នាង​ និង​រូប​ថត​ចម្រៀង​ក្នុង​ស្ទូឌីយ៉ូ​!” សារ​ដែល​បាន​បង្ហោះ​មួយ​ទៀត​សរសេរ​សាមញ្ញ​ថា “អត្ថន័យ​នៃជីវិត​គឺ ​វា​កើត​ឡើង​ភ្លាមៗ​”

សមាជិក​ទាំង​អស់​ក្នុង​ក្រុម​នេះ​ដូច​ជា Hyoyeon, Yuri, YoonA និង​ Seohyun  ក៏ត្រូវ​បាន​គេ​ឃើញ​សរសេរ​ថា “ពួក​គេ​នឹក​រលឹក​ដល់ Sone ក៏ដូច​ជា​សមាជិក​រួម​ក្រុម​របស់​ពួក​​គេ។”

ចំណុច​កាន់​តែ​ធ្វើ​ឱ្យ​គេ​ងឿង​ឆ្ងល់​បន្ថែម​ទៀត​នោះ​គឺ​ Seohyun ដែល​ជា​អ្នក​សរសេរ​ថា “ការ​ដែល​អ្នក​ទាំង​​​អស់​គ្នា​បាន​រង់​ចាំ​ ហើយ​រង់​ចំា​ទៀត​នោះ​ ជិត​មក​ដល់​ហើយ”​ ថ្មីៗ​ក៏បាន​ឆ្លើយ​តប​ទៅនឹង​សំណួរ​ងឿង​ឆ្ងល់​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ចំពោះ​សារ​របស់​នាង​ដែល​លើក​ឡើង​ថា “រឿង​នោះ​គឺ​មិន​សំដៅ​ទៅ Ji Anna ទេ​”។ 

គូស​បញ្ជាក់​ផង​ដែរ Ji Anna គឺជាឈ្មោះ​​​តួ​អង្គ​ដែល Seohyun បាន​សម្តែង​ក្នុង​រឿង​ភាគ​ចាក់​បញ្ចាំងចប់​​មិន​យូរ​ប៉ុន្មាន​របស់​នាង​មាន​ចំណង​ជើង​ថា ‘Hello, Dracula’ ហើយ​ក្រោយ​វិនិច្ឆយចំពោះ​ការ​ឆ្លើយតប​របស់ Seohyun អ្នក​គាំទ្រជា​ច្រើន​បាន​យល់​ថា តារា​ចម្រៀង​រូប​នេះ​កំពុង​និយាយ​ផ្តោត​ទៅលើ​អ្វី​មួយ​ផ្សេង​ដែល​នាង​កំពុង​ធ្វើ​ ក្រៅពី​ការ​សម្តែង​ក្នុង​រឿង​ភាគ​របស់​នាង​។ តាម​រយៈបទ​សម្ភាសន៍​មួយផ្សេង​ទៀត​បន្ទាប់​ចាក់​បញ្ចាំង​ចប់​​រឿង​​ ‘Hello, Dracula’ កញ្ញា Seohyun បាន​បញ្ជាក់​ប្រាប់​ថា នាង​នឹង​ចំណាយ​ពេល​សម្រាប់​កម្តៅ​សាច់​ដុំ​ជាជាង​ស្វែង​រក​តួអង្គ​ដើម្បី​សម្តែង​នៅ​ពេល​បន្ទាប់​ភ្លាមៗ​។

ចុះ​ប្រិយ​មិត្ត​វិញ​គិត​ថា ពួក​គេ​នឹង​វិល​វិញ​ឆាប់ៗ​ដែរ​ទេ​?

ប្រភព៖ allkpop

(Number Of Views: 631 times)