យោង​តាម​សារ​ព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​កាល​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ នេះ​ឱ្យ​ដឹង​ថា ក្រុម WINNER នឹង​វិល​វិញ​ឆាប់ៗ​ជាមួយ​នឹង​អាល់​ប៊ុម​ក្រោយ​បង្អស់​របស់​ពួក​គេ​មុន​ពេល​សមាជិក​ទាំង​នេះ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​។​

តាម​សេចក្តី​រាយការណ៍ បច្ចុប្បន្ន ក្រុម WINNER កំពុ​ង​មមាញឹករៀប​ចាំ​ខ្លួន​ចេញ​អាល់​ប៊ុម​ថ្មី​របស់​ពួក​គេ​ក្នុ​ង​អំឡុង​ខែមីនា ។ ក្រុម​ចម្រៀង​នេះ​បាន​បញ្ចប់​ថត​រូប​​ផ្លូវ​ការ​របស់​ពួក​គេ​ហើយ​ ហើយ​ថត​ចម្រៀង​របស់​ពួក​គេ​ដោយ​យក​ចិត្ត​ទុក​ដាក់​​។​

ក្រៅ​ពីនេះ​ ប្រភព​ពី​អ្នកក្នុង​សិល្បៈ​ប៉ុន្មាន​រូប​ថា ក្រុម WINNER នឹង​វិល​វិញ​ជាមួយ​នឹង​បទ​ចម្រៀង​មួយ​បទ​ដែល​និពន្ធ​ដោយ Song Min Ho។ បន្ទាប់​ពី​ការ​វិល​វិញ​លើក​នេះ​ សមាជិក​ក្នុង​ក្រុម WINNER ដូច​ជា​ Kim Jin Woo និង​ Lee Seung Hoon នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​នៅ​ចុង​ឆ្នាំ២០២០​។​

ទន្ទឹម​នឹង​នេះ អ្នក​តំណាង​មួយ​ចំនួន​ពី​ផលិតកម្ម YG Entertainment មិន​បាន​បញ្ចេញ​មតិ​អ្វី​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​ខាង​លើ​ឡើយ​ដោ​យ​គ្រាន់​ថា “ក្រុម WINNER គ្រោង​ចេញ​អាល់​ប៊ុម​ថ្មី​។ យើង​នឹង​បញ្ជាក់​ប្រាប់​ពី​កាល​វិភាគ​ពិត​ប្រាកដ​នៅ​ពេល​ក្រោយ​ៗ៕

ប្រភព៖ allkpop

(Number Of Views: 193 times)